News

Check out real estate news updates

សណ្ឋាគារ​លំដាប់​ពិភពលោក​​បី​ទៀត​​បាន​​និង​​ត្រៀម​​បើក​​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​សណ្ឋាគារ​លំដាប់​ពិភពលោក​ចំនួន​បី​ ​នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំនេះ​ ​និង​ឆ្នាំ២០២០ខាងមុខនេះ​ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ ​និង​កំនើ​នវិ​និ​យោគ​បរទេស​មក​កម្ពុជា​។​

​សណ្ឋាគារ​ដែល​បាន​បើក​ដំណើរការ​រួចហើយ​នៅ​ឆ្នាំនេះ​ ​គឺ​ ​COURTYARD​ ​BY​ ​MARRIYIOTT​ ​PHNOM​ ​PENH​ ​និង​សណ្ឋាគារ​លំដាប់​ពិភពលោក​ចំនួន​ពីរ​ទៀត​នឹង​បើក​ដំណើរ​នៅ​ឆ្នាំ២០២០ខាងមុខ​ ​គឺ​សណ្ឋាគារ SHANGRI​-​LA​ ​និង​សណ្ឋាគារ​ ​HYATT​ ​REGENCY​។​

 ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ ​ការ​រីកចម្រើន​នៃ​វិស័យ​បដិសណ្ឋារ​កិច្ច​នៅ​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​ធ្វើឲ្យ​សណ្ឋាគារ​មា​នកេរ្ត៍​ឈ្មោះ​ល្បី​ៗ​លំដាប់​ពិភពលោក​បាន​ចូល​មកកាន់​ទីផ្សារ​ ​ដោយ​សា​រកំនើ​នភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​និង​ការ​មកដល់​នៃ​អ្នក​វិ​និ​យោ​គ​ធំៗ​ពី​អន្តរជាតិ​។​

​អ្នកនាង​បន្ត​ថា​ ​“​វិស័យ​នេះ​កំពុង​បង្ហាញ​សញ្ញា​រីកចម្រើន​ ​ដែល​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កំពស់​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​”​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មានប្រសាសន៍​ថា​ ​វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា​ ​ពិតជា​មានការ​រីកចម្រើន​ទាំង​បរិមាណ​និង​គុណភាព​ ​ដោយសារ​ការ​មកដល់​នៃ​ភ្ញៀវ​អន្តរជាតិ​ ​និង​ការប្រកួត​ប្រជែង​កើនឡើង​ ​ដែល​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ចាប់ផ្តើម​ពង្រឹងគុណភាព​សេវាកម្ម​របស់​ខ្លួន​ ​ហើយ​នៅពេល​មានការ​ប្រកួត​កើនឡើង​ ​គឺ​អ្នកទទួល​ផល​ជា​អតិថិជន​។​

លោកស្រី​បន្ត​ថា​ ​“​នៅពេល​ការប្រកួត​ប្រជែង​កើនឡើង​កាន់តែ​ខ្លាំង​ ​មានន័យថា​វិស័យ​នេះ​ចាប់ផ្តើម​រីកចម្រើន​ហើយ​”​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *