News

Check out real estate news updates

សណ្ឋាគារ​ផ្កាយ​៥ តម្លៃ​ជិត ៧០​លាន​ដុល្លារ នឹង​លេច​រូបរាង​នៅ​ខេត្ត​ព្រះសីហនុ

គណៈកម្មាធិការ​វិនិយោគកម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​សម្រេច​ចេញវិញ្ញាបនប័ត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន “LING XIU INT’L CO.,LTD” សម្រាប់​គម្រោងសាងសង់ និង​អាជីវកម្ម​សណ្ឋាគារថ្នាក់​ផ្កាយ៥ ចំនួន ៤១០បន្ទប់។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់ (CDC) នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

 

គម្រោង​សាងសង់​សណ្ឋាគារ​នេះ មាន​ទីតាំងវិនិយោគ​ស្ថិត​នៅភូមិ៦ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគប្រមាណ ៦៨,៩៨លាន​ដុល្លារអាមេរិក និង​អាច​បង្កើតការងារ​បាន ១៣៣កន្លែង៕

Source From: http://kleykley.sabay.com.kh/article/1099958#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *