News

Check out real estate news updates

សណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៤ ត្រៀមរះលើទឹកដីព្រះសីហនុ ដើម្បទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ

សណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៤ ថ្មីមួយទៀត គ្រោងលេចរូបរាងឡើងនៅខេត្តព្រះសីហនុ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត ដោយទុនវិនិយោគរបស់ក្រុមហ៊ុនVENICE HOLIDAY HOTEL CO., LTD.” ។

គម្រោងសណ្ឋាគារលំដាប់ផ្កាយ៤នេះ ចំនួន២៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួយ ២២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦១កន្លែង។

ខេត្តព្រះសីហនុមានសក្តានុពលច្រើនណាស់ដូចជា មានកោះចំនួន៣២ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើន មានកំពង់ផែទឹកជ្រៅ មានឆ្នេរសមុទ្រវែង១៧៥គីឡូម៉ែត្រ និង ថ្មីៗនេះមានកំពង់ផែពហុបំណង តម្លៃ៧៤លានដុល្លារ ដែលងាយស្រួលក្នុងការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្មអន្តរជាតិ។

ខេត្តព្រះសីហនុបច្ចុប្បន្ន​ មានសណ្ឋាគារ ៦៩កន្លែង (៣,៥២១បន្ទប់) ផ្ទះភ្ញៀវមាន ៣១៩កន្លែង (៤,០២៩បន្ទប់) ភោជនីយដ្ឋាន-អាហារដ្ឋានមាន ២៥១កន្លែង (៩,៧៧៣កៅអី) ម៉ាស្សាមាន ៤២កន្លែង (៣០០គ្រែ) សេវាកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យមាន ១៧កន្លែង ទីភ្នាក់ងារទេសចរណ៍ ៣១កន្លែង និងកីឡាទេសចរណ៍ ១៧កន្លែង។

សូមបញ្ជាក់ថា នៅ២ឆ្នាំខាងមុខនឹងមានសណ្ឋាគារ ថ្មីៗប្រណិត ប្រមាណ ២០០០-២៥០០ បន្ទប់បន្ថែមទៀត សម្រាប់បំពេញតម្រូវការស្នាក់នៅពីភ្ញៀវទេសចរជាតិអន្តរជាតិ អ្នកវិនិយោគិនពីគ្រប់មជ្ឈដ្ឋានចេះតែកើនឡើង។

Source From: https://www.business-cambodia.com/public/article/venice-holiday-hotel

Leave a Reply

Your email address will not be published. Required fields are marked *