News

Check out real estate news updates

សណ្ឋាគារដ៏ប្រណីតដំបូងបង្អស់នៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុនបើកសម្ពោធជាផ្លូវការ

សណ្ឋាគារដ៏ប្រណីតដំបូងបង្អស់នៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុនបានបើកសម្ពោធជាផ្លូវការហើយកាលពីពេលថ្មីៗនេះ។

កាលពីសប្តាហ៍មុនកន្លងទៅនេះ ក្រុមហ៊ុន Starts Hotel (Cambodia) របស់Starts Corporation Inc. ជប៉ុនបានបើកសម្អោធសណ្ឋាគារដំបូងបង្អស់របស់ខ្លួនដែលបានសាងសង់ឡើងប្រកបដោយនិរន្តរភាពបំផុត។

មានឈ្មោះថា Hotel Emion Phnom Penh សណ្ឋាគារដ៏ប្រណីតមួយនេះគឺលាតសន្ធឹងនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ (ទល់មុខសណ្ឋាគារ កាំបូឌីយ៉ាណា) អាចមើលឃើញសម្រស់ដ៏ស្រស់ស្អាតនៃដងទន្លេមេគង្គ។

ជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់និងជាពិសេសការគិតគូរខ្ពស់ចំពោះបរិស្ថាន សណ្ឋាគារកម្ពស់១៩ជាន់ Emion គឺនឹងមានបន្ទប់សម្រាប់ទទួលភ្ញៀវស្នាក់នៅរហូតដល់ទៅ ២៤០ បន្ទប់ដែលបន្ទប់ភាគច្រើនគឺមានយ៉រខាងក្រៅអាចមើលឃើញទេសភាពនៃតំបន់ស្ថិតតាមដងទន្លេ។

ទន្ទឹមនឹងនេះដែរ ក្រសួងទេសចរណ៍បានសាទរនឹងស្វាគមន៍ជាខ្លាំងចំពោះវត្តមានសណ្ឋាគារដ៏ប្រណីតមួយនេះ។ ថ្លែងតាមទំព័រហ្វ៊េសប៊ុករបស់ខ្លួន ក្រសួងទេសចរណ៍បានបញ្ជាក់ថា«គម្រោងសណ្ឋាគារទី១….ចូលរួមយ៉ាងសំខាន់ដល់ការបង្កើតឱកាសការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព»។

តាមការឲ្យដឹងពីក្រសួងទេសចរណ៍  ចំនួនភ្ញៀវទេសចរណ៍ជប៉ុនមកកម្ពុជាគឺមានការកើនឡើងដែលជាក់ស្តែងក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ជប៉ុនប្រមាណជាង ១៣ម៉ឺននាក់ បានមកទស្សនាប្រទេសកម្ពុជាហើយក្នុងនោះភ្ញៀវទេសចរណ៍ចំនួន ៦៩,២៧៩នាក់បានមកទីក្រុងភ្នំពេញ។

Source From: http://www.construction-property.com/khread-more-1498/

Leave a Reply

Your email address will not be published. Required fields are marked *