News

Check out real estate news updates

សក្តានុពលនៃតំបន់ព្រំដែនកម្ពុជា ឡាវ វៀតណាមទាំង៤ ដែលកំពុងទាក់ទាញវិនិយោគ

រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជា មានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ និងប្រទេសឡាវមានចំនួន៤ខេត្ត និងប្រទេសវៀតណាម មានខេត្តចំនួន៥។

ចំណែករដ្ឋសភា ប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម មានការគាំទ្រ និងជំរុញលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ឲ្យអនុវត្តនិងសម្រេចឲ្យបាននូវបំណងប្រាថ្នា និងឆន្ទៈរួម ដើម្បីប្រែក្លាយតំបន់ព្រំដែនរួមប្រទេសទាំងបី ក្លាយជាតំបន់ត្រីកោណអភិវឌ្ឍន៍។

ក្នុងពេលថ្មីៗនេះផងដែរ ​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​អនុញ្ញាតិ​ឲ្យ​កសិករ​ក្នុង​ខេត្ត​ចំនួន​ ​៤​ ​តាម​ព្រំដែន​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​នាំចេញ​កសិផល​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ដោយ​មិនបាច់​ស្នើសុំ​ ​(​CO​)​ ​ទម្រង់​ ​ឌី​ ​(​D​) ​តាម​ប្រពន្ធ័​ស្វ័យប្រវត្តិ​កម្ម​នៅទេ​ ​។​

​ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​ ​CO​ ​ទម្រង់​ ​D​ ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​ក្រចេះ​ ​ស្ទឹងត្រែង​ ​និង​ខេត្តមណ្ឌលគិរី​ ​​គឺ​ដោយសារតែ​ជា​ខេត្តទាំង៤នោះជាខេត្ត​អាទិភាព​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​ ​លើ​ការកាត់បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ក៏ដូចជា​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ ​នៅក្នុង​ខេត្ត​ទាំងបួន​នេះ​។​

ក៏ប៉ុន្តែ​មិន​ត្រឹមតែ​ជា​ការផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ​ ​ថែមទាំង​ជា​ការទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង​ ​និង​ការអនុវត្ត​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ ​និង​តម្លាភាព​ ​ជាពិសេស​ការ​ចេញ​ ​CO​ ​ទម្រង់​ ​D​ ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ជូន​អ្នកនាំ​ចេញ​ ​ដើម្បី​សម្រួល​ដល់​ការនាំចេញ​កសិផល​ ​ជៀសវាង​បាន​នូវ​ភាព​អសកម្ម​នានា​ ​និង​ការ​កកស្ទះ​ដោយ​ប្រការ​ណាមួយ​។​ ​

​កាលពី​ឆ្នាំ២០១៨​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ ​ទៅកាន់​ទីផ្សារ​បរទេស​ក្នុងទឹក​បា្រក់​ ​១២,៨៩៥លាន​ដុល្លារ​អាមេរិក​ ​បាន​កើនឡើង​ ​១៣.៧០​%​ ​បើ​ប្រៀបធៀប​ឆ្នាំ២០១៧​ ​ដែល​មាន​ទឹក​បា្រក់​ត្រឹមតែ​ ​១១,៣៤១លាន​ដុល្លារ​អាមេរិក​។​

សូមបញ្ជាក់ផងដែរថា ដីកសិកម្មនៅខេត្តចំនួនទាំង៤នោះ​និងកាន់តែមានភាពរីក​ចម្រើនកាន់តែខ្លាំងឡើង​ដែលធ្វើឲ្យកសិករមានទឹកចិត្តចំពោះការបង្កើនកសិផលរបស់ខ្លួនដោយមានការនាំចេញកសិផលចេញទៅលើទីផ្សារអន្តរជាតិ។

Source From: https://business-cambodia.com/2019/03/09/lll/

Leave a Reply

Your email address will not be published. Required fields are marked *