News

Check out real estate news updates

សក្ដានុពលខេត្តកំពង់ស្ពឺហាក់ឡើងខ្លាំង ខណៈទទួលបានគម្រោងច្រើនជាងគេក្នុងខែកញ្ញា

ខេត្តកំពង់ស្ពឺជាខេត្តដែលស្ថិតនៅចំកណ្ដាលប៉ូលសេដ្ឋកិច្ចកម្ពុជា និងក្បែរទី​ក្រុងភ្នំពេញ​ដោយ​មានតម្រូវ​កា​រនៃ​ការប្រើប្រាស់ទឹក ភ្លើង និងលំនៅដ្ឋាន ដែលអ្នកបោះទុនវិនិយោគតែងតែគិតដល់ និងជា​ខេត្ត​សម្បូរ​​​​ទៅដោយរោងចក្រសហគ្រាស ជាមួយនឹង​តម្រូវការប្រើប្រាស់​នូវអគ្គសនី​ច្រើន​ដោយបាន​អូស​ទាញ​​​នូវគម្រោងសាងសង់​​​រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្រ​លេចឡើង។​

ជាក់ស្ដែង នៅក្នុងខែកញ្ញាសក្ដានុពលខេត្តកំពង់ស្ពឺហាក់បីដូចជាឡើង​ខ្ពស់ត្រដែតដោយសារតែ​ទទួលបានគម្រោង​ច្រើន​ជាង​គេ​ និង​មាន​តម្លៃ​សរុបជិត១៦លានដុល្លារ រួមមានគម្រោងរបស់ក្រុមហ៊ុន៖

  • ក្រុមហ៊ុនCUI ZHEN YUAN FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយច​ន្ទី​​​…​​) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៧កន្លែង។
  • ក្រុមហ៊ុន SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើត​រោង​ចក្រ​ផលិតអំពូលភ្លើង​គ្រប់​​​​ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មាន​​​ទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។
  • ក្រុមហ៊ុន “HIP KEUNG (CAMBODIA) MANUFACTURING CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំង វិនិយោគស្ថិត​នៅ​ភូមិ​​​​ព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាច​បង្កើត​ការងារ​​​បានចំនួន ១.៨៤៥កន្លែង។​

គួរជម្រាបផងដែរថា ខេត្តកំពង់ស្ពឺមានសក្ដានុពលជាច្រើនដូចជាសក្តានុពលខ្ពស់ទាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងមាន​រោងចក្រ​ច្រើន ទើបមានក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍ទៅបណ្តាក់ទុនវិនិយោគ មិនថាក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុក​នោះទេ​​គឺមាន​ការ​ចាប់​​​អារម្មណ៍ខ្លាំងលើការវិនិយោគក្នុងខេត្តកំពង់ស្ពឺ។ ​

កត្តាទាំងអស់នេះហើយបានប្រែក្លាយខេត្តកំពង់ស្ពឺឲ្យទៅជាជង្រុកនៃការវិនិយោគលើអចលនទ្រព្យដែលធ្វើឲ្យទីផ្សារ និងតម្លៃ​អចលនទ្រព្យ​មានការរីកចម្រើន និងទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។​

More information visit: https://www.business-cambodia.com/public/article/kampong-speu-s-potential-seems-strong-as-it-receives-most-of-its-projects-in-september

Leave a Reply

Your email address will not be published. Required fields are marked *