News

Check out real estate news updates

សក្កានុពលតំបន់ជ្រាយក្រុងនៅតែជាកន្លែងដ៏ទាក់ទាញសម្រាប់លំនៅឋានសមរម្យ!

បើនិយាយទាក់ទងទៅនឹងផ្លូវ៦០ម៉ែត្រគឺមានការអភិវឌ្ឍខ្លាំងដែល​ជម្រុញឱ្យការរស់នៅ​នាពេលខាងមុខប្រកប​ទៅ​ដោយ​ភាពស៊ីវិល័យ ដូចជាខុនដូប្រណីត ផ្សារទំនើបធំៗ បុរី ផ្ទះល្វែងផុសឡើងថែមទាំងមានការរីកចម្រើនខ្លាំងទៀត។

ម៉្យាងវិញទៀត មានក្រុមហ៊ុនមួយចំនួនបានបោះទុកវិនិយោគនៅតំបន់ជាយក្រុងភាគច្រើនគឺគោលដៅ​ធំ​របស់​ក្រុមហ៊ុន​មក​វិនិយោគ​គឺ​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ឲ្យ​មានការ​រីក​លូតលាស់ ​ហើយ​ក្នុងនោះ ​ចង់​បង្កើត ផ្សារ ​រោងចក្រ និង​លំនៅឋាន​សមរម្យ ​ហើយ​នេះ ​ជា​ឱកាស​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ចំណែកឯសក្កានុពលនៃផ្លូវ៦០ម៉ែត្រវិញគឺកំពុងមានសន្ទុះយ៉ាងខ្លាំង ជាពិសេសគម្រោងខុនដូតម្លៃសមរម្យក៏មាន បុរីតម្លៃសមរម្យក៏មាន លើសពីនេះក៏មានផ្សារទំនើបធំៗ ខុនដូប្រណិតៗ បុរី ផ្ទះល្វែង និងរោងចក្រជាច្រើនទៀតផងដែរ។

កត្តាទាំងនេះហើយដែលធ្វើឱ្យតំបន់ជាយក្រុងមានសក្កានុពលខ្លាំងក្លាក្នុងការទាក់ទាញសម្រាប់លំនៅឋានសមរម្យ ដោយសារអាចមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ប្រកបរបបផ្សេងទៀតជាច្រើន ដែលជម្រុញ​ឱ្យការរស់​នៅ​កាន់​តែមានភាពងាយស្រួល។

ចំណែកពេលអនាគតកំណើនអ្នករស់នៅអាចនឹងកើនឡើងនៅតំបន់ជ្រាយក្រុងបន្ទាប់ពីគម្រោងផ្សារទំនើប ខុនដូ ផ្ទះល្វែង រោងចក្រជាច្រើនបានសាងសង់រួចរាល់ ជម្រុញឱ្យការអភិវឌ្ឍតំបន់ជាយក្រុងកាន់តែជឿនលឿនបន្ថែមទៀត។

គម្រោងយក្សជាច្រើនកំពុងតែលេចឡើងជាបន្តបន្ទាប់គ្នានៅតាមបណ្តោយផ្លូវ៦០ម៉ែត្រដែលជម្រុញ​ដល់ការ​អភិវឌ្ឍ​កាន់តែជឿនលឿនបន្ថែមទៀត ហើយខ្ទង់៥ឆ្នាំទៀត ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាកន្លែងប្រមូលផ្តុំដោយគម្រោងយក្យៗ។

Source From: https://www.business-cambodia.com/public/article/the-potential-of-downtown-is-still-an-attractive-place-to-live

Leave a Reply

Your email address will not be published. Required fields are marked *