News

Check out real estate news updates

សករាជថ្មីនៃ ទិសទាំង៤នៃតំបន់ជាយក្រុង ដែលអ្នកគួរពិចារណាក្នុងការវិនិយោគ

១. តំបន់ភាគខាងត្បូង៖ សាលាក្រុងរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួន ស្រេង កំពុងត្រៀមកែប្រែតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញឲ្យក្លាយជាតំបន់បៃតង មានគោលបំណងប្រែក្លាយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ឱ្យទៅជាតំបន់អភិវឌ្ឍន៍បៃតង ខណៈតំបន់នេះកំពុងទាក់ទាញវិនិយោគគិនជាច្រើន។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រងនិងឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ។

២. តំបន់ភាគខាងកើត

តំបន់ភាគខាងកើតក្រុងភ្នំពេញ ឬផ្លូវជាតិលេខ១ ជាតំបន់មានបរិយាកាលល្អ មានព្រៃឈើ ទន្លេជាប់បណ្តោយផ្លូវជាតិ បានធ្វើឱ្យតំបន់នេះមានសក្តានុពលខ្លាំង សម្រាប់អភិវឌ្ឍន៍លំនៅឋានលំហែកាយ ឬស្នាក់នៅលក្ខណៈធម្មជាតិ។

ក្នុងនោះ ស្រុកកៀនស្វាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានក្លាយជាតំបន់ ជាយក្រុង ដ៏លេច ធ្លោ​មួយ បន្ទាប់ពីតំបន់ជាយក្រុងផ្សេងទៀត ដែលមានអត្រានៃប្រជាជនខ្ពស់ មានរោងចក្រ​សហគ្រាស​ច្រើន និងមានហេដ្ឋរចនាសម្ព័ន្ធល្អ ហើយថែមទាំងជាតំបន់ដែលនៅជិតទន្លេបាសាក់ ដែលសាសម​បំផុត​សម្រាប់ការរស់នៅ។

យ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍគេហដ្ឋាន Victory Land Property បានបោះទុនសាងសង់គេហដ្ឋានលំដាប់ប្រណិតនៅតំបន់នោះផងដែរ ដែលលោកអ្នកអាច បង់មុនត្រឹមតែ១០% នឹងក្លាយជាម្ចាស់ផ្ទះភ្លាម ។

ភាគខាងលិច

ភាគខាងលិច ទៅខាងព្រែកព្នៅ មានភាពទាក់ទាញខ្លាំង ប៉ុន្តែនៅតំបន់នោះតម្លៃដីនៅមានតម្លៃទាបនៅឡើយ ហើយប៉ែកខាងនេះ ត្រូវបានអ្នកជំនាញប៉ាន់ស្មានថា នឹងអាចក្លាយជាកោះពេជ្រ ទី២។

ជាពិសេស តំបន់នោះ ជាតំបន់សេដ្ឋកិច្ច និងជាតំបន់ទេសច ដែល មានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្យ ។នៅពេលដែលតំបន់នេះ ត្រូវបានអភិវឌ្ឍពេញលេញ នឹងក្លាយជាកោះពេជ្យទៅ២។

៣. ភាគខាងជើង

តាមបណ្តោយផ្លូវជាតិលេខ៦A ហាក់បាននិងកំពុងបង្ហាញសម្រស់ ដើម្បីទាក់ទាញ វិនិយោគ គិន អន្តរជាតិ ធំៗនៅជុំវិញពិភពលោក ខណៈរដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគតំបន់នេះ ឲ្យក្លាយជា វិនិយោគ ទីក្រុងនាគរាជសម្តេចតេជោ លើផ្ទៃដីជាង៣ម៉ឺនហិកតា។

បើយើងតាមឲ្យដឹងពីអ្នកជំនាញជាច្រើននៅកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនធំៗជាច្រើន បាន និងកំពុងវិនិយោគទីក្រុងរណបនៅតំបន់តាមបណ្តោយផ្លូវជាតិលេខ៦A​ រួច​ហើយ ក្នុងនោះមានដូចជា ទីក្រុងរណបជ្រោយចង្វារដែលវិនិយោគដោយក្រុមហ៊ុនOCIC លើផ្ទៃដីជាង​១០០ហិកតា ទីក្រុង រណប អ័រគីដេរ ដឺបូតានិកលើទំហំដីជាង១០០ហិកតា ទីក្រុងរណបតេជោមរកត និងបុរីធំៗ ជាច្រើន បាននិងកំពុងវិនិយោគនៅតំបន់នេះ ដូចជាប៉េង ហួត ជាដើម។

Source From: https://business-cambodia.com/2018/11/26/pp-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *