News

Check out real estate news updates

វ៉ា វីរះ៖ បម្រាម១ បើអ្នកចង់បង់រំលស់ដីធ្លី ឬផ្ទះ សូមកុំបង់១០០ភាគរយ

ការទិញអចលនទ្រព្យ ដោយបង់រំលស់ គឺកំពុងតែមានភាពពេញនិយមខ្លាំងសម្រាប់ប្រជាជនកម្ពុជា មិនថាលំនៅដ្ឋានធម្មតា សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមក៏ដូចជាប្រភេទលំនៅដ្ឋានបែបប្រណីត ស្ថិតនៅក្នុងបុរី ខុនដូ ឬដីធ្លីក៏ដោយ។

លោកវ៉ា វីរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investment បានមានប្រសាសន៍ប្រាប់Business Cambodia ថា ការទិញបង់រំលស់ផ្ទះ ជារឿងល្អមួយ ប៉ុន្តែអ្នកមិនត្រូវបង់រំលស់ អចលនទ្រព្យ ១០០ភាគរយឡើយ។

លោកបានបន្ថែមថា  ការ​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​ ​ប្រជាជន​កម្ពុជា ពិតជាមានអត្រាការប្រាក់ខ្ពស់ ប្រសិនបើអ្នករំលស់ក្នុងរយៈពេលវែងទៀតនោះ គឺស្ទើរតែស្មើថ្លៃដើម ទៅហើយ។

នោះលោកបានផ្តល់ជាមតិទៅដល់អ្នកដែលមានបំណងបង់ផ្ទះបង់រំលស់ថា យ៉ាងហោចណាស់ មានប្រាក់កក់ ពី៣០ ទៅ ៥០ភាគរយដែរ។ នោះបានន័យថា គាត់កាត់បន្ថយប្រាក់កម្ចី ហើយ ​ វា​ជួយ​សម្រួល​ដល់​គាត់​បង់​ការ​ប្រាក់​រំលស់​ប្រចាំ​ខែ​តិច​ និង​ឆាប់​អស់​ ។

បើ​យើង​រំលស់​ក្នុង​រយៈពេល​យូរ យើង​បង់ខាត​កាន់តែច្រើន ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​នេះ ចាំបាច់​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព នៃ​ចំណូល​របស់ខ្លួន​ជាមុនសិន​ថា តើ​ចំណូល​ដែល​បានមក​ស័ក្តិសម​នឹង​ការទិញ​ផ្ទះ​ដែរឬទេ។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ផងដែរថា  បន្ទាប់ពីប្រាក់ដែល អ្នកបានកក់នោះ អ្នកត្រូវមានប្រាក់សម្រាប់ទំនុកបម្រុង ផងដែរ ដោយក្នុង​ករណី​ចៃដន្យ​កើតឡើង​ណា​មួយ ​ដូចជា​ឈឺថ្កាត់​ ឬ​គ្រោះថ្នាក់​ជាដើម​ គាត់​មិន​អាច​កាត់​ចំណាយ​បង់ផ្ទះ​មក​ជំនួសទេ ​ហេតុ​ដូច្នេះ​ជា​វិធី​ប្រសើរ​នោះ​ ​គាត់​ចាំបាច់​ត្រូវ​សាគួរទុក។

Source From: https://business-cambodia.com/2018/09/28/tip-to-loan-real-esteta/

Leave a Reply

Your email address will not be published. Required fields are marked *