News

Check out real estate news updates

វៀតណាម គ្រោង​ចំណាយ​ជាង ៣០០លាន​ដុល្លារ សង់​កំពង់ផែ​សមុទ្រ​ថ្មីមួយ

អាជ្ញាធរ​វៀតណាម គ្រោង​ចំណាយ​ ៣២០លាន​ដុល្លារ ដើម្បី​សង់​កំពង់ផែ​សមុទ្រ​ថ្មីមួយ​ទៀត​នៅក្រុង​ដាណាង (Da Nang)។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់ Vietnam News នៅថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ កំពង់ផែ​ថ្មីនេះ នឹង​ជួយ​សម្រួល​ដល់​កំពង់ផែ Tien Sa និង Son Tra ដែល​ស្ថិតក្នុងក្រុង​នេះ​ផងដែរ។

យោងតាម​គម្រោង ទឹកប្រាក់ ១៤៧លាន​ដុល្លារ នឹង​ត្រូវវិនិយោគ​សង់​ចំណតផែ​សំខាន់២ ដែល​អាចទទួល​កប៉ាល់​ទំនិញ​ធំៗ​បាន​រហូត​ដល់ ១០ម៉ឺន​តោន និង​កប៉ាល់​កុងតឺន័រ ពី ៦​ពាន់ ទៅ ៨ពាន់​ឯកតា TEU (ដែល​អាច​ដឹកទំនិញ​បាន ៣,៥ ទៅ ៥លាន​តោន ក្នុងមួយ​ឆ្នាំ)។

ការ​សាងសង់​ទំនប់ទឹក​សមុទ្រ​ (breakwater) ប្រវែង ៨២០​ម៉ែត្រ និង​ស្ពាន​កំពង់ទឹក​ឆ្នេរ​សមុទ្រ (Jetty) ប្រវែង ៣៥០​ម៉ែត្រ នឹងអាច​ធានា​ដល់​កំពង់ផែ​នេះ ឱ្យ​ប្រតិបត្តិការ​បាន​ដល់​ជាង ៣០០ថ្ងៃ​ក្នុង​មួយឆ្នាំ។

បើតាម​សារព័ត៌មាន​ដដែល ក្នុង​ចំណោម​ថវិកា​សាងសង់​កំពង់ផែ​នេះ ក្នុងនោះ​ទឹកប្រាក់​ជិត ១៣០លាន​ដុល្លារ នឹង​យក​ចេញពី​ថវិកា​ជាតិ។ ជាមួយគ្នា​នេះ អាជ្ញាធរ​ក្រុង​ដាណាង ក៏បាន​អំពាវនាវ​ឱ្យមាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន​នូវទឹកប្រាក់​ជាង ១៦៨លាន​ដុល្លារ ដើម្បី​សាងសង់​ចំណត​ផែ ២បន្ថែម​ទៀត​ផងដែរ។

ការរៀបចំ​គម្រោង​នេះ នឹងត្រូវ​បញ្ចប់​រួចរាល់​ត្រឹមឆ្នាំ​២០១៩ ហើយអាច​ចាប់ផ្តើម​សាងសង់​ក្នុងអំឡុងឆ្នាំ​២០២០-២០២២៕

Source From: http://kleykley.sabay.com.kh/article/1104447#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *