News

Check out real estate news updates

វៀតណាមត្រៀមចាយ «២៦ពាន់លានដុល្លារអាមេរិក» ធ្វើផ្លូវរថភ្លើងល្បឿនលឿន​ភ្ជាប់ភាគខាងជើងទៅភាគខាងត្បូង

(ហាណូយ)៖ សារព័ត៌មាន Vietnam News daily នៅថ្ងៃពុធនេះបានរាយការណ៍ថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង-ភាគខាងត្បូង របស់ប្រទេសវៀតណាម ដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរធ្វើដំណើររវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងរយៈពេល ៨ម៉ោង នឹងត្រូវចំណាយអស់ប្រាក់ ២៦ពាន់លានដុល្លារ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

ដោយផ្អែកលើអ្នកជំនាញមកពីអាល្លឺម៉ង់ និងហូឡង់ ក្រសួងផែនការ និងវិនិយោគវៀតណាម ក៏បានបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនខាងលើអាចឱ្យរថភ្លើងរត់ក្នុងល្បឿន ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប៉ុន្តែកាលពីពេលមុន ក្រសួងដឹកជញ្ជូនវៀតណាមធ្លាប់បានស្នើឡើងនូវគម្រោង សាងសង់ផ្លូវដែកថ្មីមួយ ដែលអាចឱ្យរថភ្លើងរត់ក្នុងល្បឿន ៣២០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ជាមួយគម្រោងវិនិយោគ ៥៨.៧ពាន់លានដុល្លារសម្រាប់រយៈពេល ៣០ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៥០។

គួរជម្រាបថា វិស៏យផ្លូវដែករបស់វៀតណាមបានដឹកជញ្ជូនអ្នកដំណើរ ៤.២លាននាក់ និងទំនិញ ២.៦លានតោនត្រឹមរយៈពេល៦ខែដំបូងក្នុងឆ្នាំ២០១៩នេះ។ ការដឹកជញ្ជូនផ្លូវដែកមិនត្រឹមតែ​ជួយសម្រួលអ្នកដំណើររាប់សិបលាននាក់ក្នុងមួយឆ្នាំៗនៅវៀតណាមប៉ុណ្ណោះទេ តែវាថែមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ នៃប្រទេសអាស៊ានមួយនេះផងដែរ៕

More information visit: http://www.freshnewsasia.com/index.php/en/internationalnews/127460-2019-07-10-09-46-32.html

Leave a Reply

Your email address will not be published. Required fields are marked *