News

Check out real estate news updates

វៀតណាមជាប់លំដាប់ទី២សម្រាប់ការវិនិយោគអចលនទ្រព្យពីវិនិយោគិនកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសជឿនលឿនមួយដែលពឹងផ្អែកលើឧស្សាហកម្មធុនធ្ងន់ និងបានលើកស្ទួយសេដ្ឋកិច្ចឡើងខ្ពស់យ៉ាងលឿនបំផុត និងមានការវិនិយោគអចលនទ្រព្យទៅបណ្តាប្រទេសជាច្រើនថែមទៀត។

ជាក់ស្ដែង កូរ៉េខាងត្បូងវិនិយោគអចលនទ្រព្យក្រៅប្រទេសខ្លាំងបំផុត ទៅលើទឹកដីសហរដ្ឋអាមេរិច ដោយសារកូរ៉េខាងត្បូង មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិច ខាងវិស័យពាណិជ្ជកម្ម វិនិយោគ ការទូត និងនយោបាយ។

មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសវៀតណាមដែលជាប្រទេសជិតខាងរបស់កម្ពុជាបានជាប់លំដាប់ទី២សម្រាប់ការវិនិយោគអចលនទ្រព្យពីសំណាក់វិនិយោគិនកូរ៉េខាងត្បូង ដែលធ្វើឲ្យវៀតណាមកំពុងរីកចម្រើនទីផ្សារអចលនទ្រព្យកម្រិតខ្ពស់។

បើតាមការវិភាគរបស់ក្រុមហ៊ុនអចលនទ្រព្យវៀតណាម The Chosunilbo បានឱ្យដឹងថាតាំងពីវៀតណាមបន្ធូរបន្ថយច្បាប់កម្មសិទ្ធលើអចលនទ្រព្យតាំងពីឆ្នាំ ២០១៥ មក មានជនបរទេសជាច្រើន បានសំរុកមកទិញអចលនទ្រព្យក្នុងប្រទេសនេះ ជាក់ស្ដែងខុនដូលក់ដាច់ខ្លាំងបំផុត។ ចំពោះជនជាតិកូរ៉េខាងត្បូង ភាគច្រើនទិញខុនដូកម្រិតខ្ពស់ ដែលមានតម្លៃខ្ទង់ ២៦៩,០០០ ដុល្លារ និងបានធ្វើឲ្យសេដ្ឋកិច្ចរបស់វៀតណាមកើនឡើងខ្ពស់ ហើយប្រជាជនជាច្រើនបាននាំគ្នាព្យាយាមទិញអចលនទ្រព្យច្រើន តាមដែលអាចធ្វើបាន ពិសេសគឺផ្ទះ និងអាផាតមិន ព្រោះគេរំពឹងថា វានឹងចំណេញខ្លាំងនៅរយៈពេល ១០ ឆ្នាំក្រោយ។

គួរបញ្ជាក់ឡើងវិញផងដែរថា ការវិនិយោគអចលនទ្រព្យក្រៅប្រទេសរបស់កូរ៉េខាងត្បូងគឺមានសន្ទុះឡើងចាប់ផ្ដើមពីឆ្នាំ ២០០៨ ហើយកាលពីឆ្នាំ ២០១៨ ប្រទេសកូរ៉េខាងត្បូងវិនិយោគអចលនទ្រព្យទៅក្រៅប្រទេសសរុប ៤៤៥.១ លានដុល្លារ ដែលបានកើនឡើង ៤៧% ធៀបជាមួយឆ្នាំ ២០១៧ ហើយគេរំពឹងថាកំណើននឹងឡើង ៣.៨ ដងនៅរយៈពេល ៥ ឆ្នាំក្រោយ។

គួរជម្រាបផងដែរថា នៅប្រទេសអាស៊ីយើងវិញមានដូចជាប្រទេសជប៉ុន ក៏ប្រទេសកូរ៉េខាងត្បូងបានវិនិយោគលើអចលនទ្រព្យជាង ១៥.៨ លានដុល្លារ និងប្រទេសថៃ ទទួលបានជាង ១៥.៥ លានដុល្លារផងដែរ ស្ថិតនៅលំដាប់ទី ៤ និងទី ៥។

Source From: https://www.business-cambodia.com/public/article/vietnam-ranked-second-in-real-estate-investment-from-south-korean-investors

Leave a Reply

Your email address will not be published. Required fields are marked *