News

Check out real estate news updates

វៀតណាមកំពុងក្លាយជាទិសដៅដ៏ពេញនិយមក្នុងវិស័យអចលនទ្រព្យពី វិនិយោគិនបរទស

ប្រទេសវៀតណាម ជាប្រទេសនៅអាស៊ីអាគ្នេយ៏ និងមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា ប្រទេសចិន និងឡាវ។អ្វីដែលគួរ ឲ្យកត់សម្គាល់នោះ គឺប្រទេសមួយនេះបានកំពុងក្លាយជាទិសដៅដ៏ពេញនិយមក្នុងវិស័យអចលនទ្រព្យពីសំណាក់វិនិយោគិនបរទេស។

មិនថាអ្នកក្នុងស្រុក និងបរទេស បានដាក់ប្រទេសវៀតណាមជាគោលដៅក្នុងបំណងចង់ទិញគេហដ្ឋានបែបស៊ីវិល័យ ដោយសារសេដ្ឋកិច្ច ប្រទេសមួយនេះ កើនឡើងគួរអោយកត់សំគាល់ និងច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យមានភាពល្អប្រសើរជាងមុន។

ចំណែកតំបន់អភិវឌ្ឍន៍អចលនទ្រព្យបែបខុនដូទំនើបៗ មាននៅតាមទីក្រុងធំៗ របស់ប្រទេសវៀតណាម ដូចជា ហូជីមិញ និងហាណូយ រួមទាំងតំបន់ឆ្នេរសមុទ្រក៏កំពុងតែត្រូវប៉ាន់ដូចជា ញ៉ាត្រាង និងដាណាង ជាពិសេស គឺកោះរមណីយដ្ឋាន ភូវិក។

ក្រៅការទិញអលចនទ្រព្យក្នុងគោលបំណងរស់នៅ វាជាការល្អណាស់ដែលសម្រាប់ដាក់ជួល និងទុកឱ្យតម្លៃនៃទ្រព្យកើន ឡើងតាមកំណើន សេដ្ឋកិច្ច ដោយមើលឃើញថាចំណូលពីការជួលអលចនទ្រព្យនៅឆ្នាំមុនបានកើនឡើងជាមធ្យម 5.8% ក្នុងទីក្រុងហូជីមិញ និង7.5% ក្នុងទីក្រុងហាណូយ។

គួរជម្រាបបន្ថែមផងថា បច្ចុប្បន្ននេះ ជនបរទេសមានសិទ្ធិក្នុងការទិញអចលនទ្រព្យក្នុងលក្ខខណ្ឌ 50ឆ្នាំ ដោយអាចបន្តបាន ហើយអាចប្រើក្នុងគោលបំណងក្រៅពីការស្នាក់នៅថែមទៀតផង។

ជាមួយគ្នានេះអ្នកអភិវឌ្ឍន៍អចលនទ្រព្យលក្ខណៈជាខុនដូ អាចលក់ 30% នៃយូនីតទាំងអស់អោយជនបរទេស និង 10% នៃដីក្នុងតំបន់រស់នៅរបស់ប្រជាជន ដែលពីមុខគឺត្រូវបានអនុញ្ញាតអោយបរទេសទិញតែ 1យូនីតប៉ុណ្ណោះ។

Source From: https://www.business-cambodia.com/article/vietnam-is-becoming-a-popular-destination-for-real-estate-from-foreign-investors

Leave a Reply

Your email address will not be published. Required fields are marked *