News

Check out real estate news updates

វិស័យ​សំណង់​នៅ​ទីក្រុង​ព្រះសីហនុ​ ​កំពុង​លូតលាស់​ឈាន​​ទៅ​រក​ កេរ្តិ៍ឈ្មោះ​​ដាច់គេ​ផ្នែក​នគរូបនីយកម្

ព្រះសីហនុ​៖​ ​នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទីក្រុង​ព្រះសីហនុ​ ​កំពុង​មាន​​សកម្មភាព​សាងសង់​សំណង់​តូច​ធំ​យ៉ាង​ច្រើន​ ​ដែល​តួលេខ​គម្រោង​សំណង់​ធំ​លើស​ពី​ ​៣០០០ម៉ែត្រការ៉េ​ឡើង​ ​មាន​ចំនួន​ ​៧០គម្រោង​ ​ក្នុងចំណោម​គំរោង​ជាង​៣០០​ ​ដែល​បាន​និង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ​ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់​ ​៤០ជាន់​មាន​ចំនួន​ច្រើន​គម្រោង​ ​កំពុង​រីក​លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យដឹង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​នា​រសៀល​ថ្ងៃទី១២​ ​មិនា​កន្លងមក​ងា​ ​កាលពី​ឆ្នាំ២០០៥​-​២០១៥​ ​ខេត្ត​នេះ​មាន​គម្រោង​អ​គារ​ខ្ពស់​ៗ​ចាប់ពី​ ​៥ជាន់​ ​រហូតដល់ ៣៥​ជាន់​ ​មានតែ៤៦គម្រោង​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ឆ្នាំ២០១៨​ ​តែឯង​ ​មាន​គម្រោង​អគារ​ធំ​ ​និង​កម្ពស់​ចាប់ពី​ ​៥ជាន់​ដល់​៤០​ជាន់​ ​រហូតដល់​ ​៥៨គម្រោង​។​

 ​លោក​បន្ត​ថា​ ​ជា​ការពិត​ភូមិ​សាស្រ្ត​របស់​ខេត្ត​ព្រះសីហនុ​ ​មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ​ល្អ​ព្រមគ្នា​ ​ដូចជា​មាន​ឆ្នេរ​ខ្សាច់​ពណ៌​ពងមាន់​ ​សម្បូរ​ដោយ​កោះតូច​-​ធំ​ ​មាន​ជួរភ្នំ​សម្បូរ​ដោយ​ព្រៃ​ធម្មជាតិ​ស្រស់​ត្រកាល​ ​គ្រប់​រដូវ​រហូត​រដ្ឋា​បាល​សម័យមុន​ ​និង​បច្ចុប្បន្ន​យក​ធ្វើជា​ឧទ្យានជាតិ​។​ ​ភាព​ល្បីល្បាញ​របស់​ទី​ខេត្ត​នេះ​ ​បាន​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​តាំងពី​ពេល​ទីនេះ​ ​បាន​បង្កើត​ជាទី​ក្រុង​ថ្មី​ឈ្មោះ​ ​«​ព្រះសីហនុ​»​ ​នា​ដើ​មទ​ស្ស​វត្សរ៍​ឆ្នាំ១៩៦០​ ​
មក​ម្ល៉េះ​។​ ​

​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៦០​ ​ក្រុង​ព្រះសីហនុ​ ​មាន​ភាព​ល្បីល្បាញ​លើសគេ​នៅ​ទូទាំង​តំបន់​នេះ​ ​គឺ​បន្ទាប់ពី​ក្រុង​ព្រះសីហនុ​ ​បាន​ស្ថាបនា​សណ្ឋាគារ​ឯករាជ្យ​ ​(​សណ្ឋាគារ​ ​៧ជាន់​)​ ​រួចរាល់​នៅក្នុង​ឆ្នាំ១៩៦៤​-​៦៥​ ​ហើយ​កិត្តិនាម​របស់​សណ្ឋាគារ​នេះ​ ​ក៏បាន​ទទួល​ឥស្សរជន​អន្តរ​ជា​តិ​ល្បី​ៗ​ជាច្រើន​រូប​ ​រួម​ទាំង​អតីត​លោកជំទាវ​ភរិយា​របស់​ប្រធានាធិបតី​ ​ចន​ ​អែ​ហ្វ​ ​កេន​ឌី​ ​(​John​ ​F​.​ ​Kenedy​)​ ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។​

​សណ្ឋាគារ​ឯករាជ្យ​ ​ឬ​សណ្ឋាគារ៧ជាន់​ ​ក្រុង​ព្រះសីហនុ​ ​បាន​ជាប់​ឈ្មោះ​ជា​អគារ​សំណង់​ធំ​ខ្ពស់​ជា​គេ​បំផុត​ ​(​គិត​ពី​ទស្ស​វត្សរ៍​ឆ្នាំ១៩៦០​-​១៩៨០​)​ ​នៅ​ទូទាំង​តំបន់ឆ្នេរ​ ​គឺ​រាប់​តាំងពី​ឆ្នេរសមុទ្រ​ហា​ឡុង​បៃយ៍​ ​ជិត​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​រហូត​ដល់​តំន់​ឆ្នេរ​នៃ​ខេត្ត​ណា​រ៉ា​ត់​ធិ​វ៉ាត់​ ​ប្រទេស​ថៃ​។​ ​សណ្ឋាគារ​ឯករាជ្យ​ ​ដ៏​ល្បីល្បាញ​នេះ​ត្រូវ​បាន​រចនា​ប្លង់​សាងសង់​ដោយ​ស្ថាបត្យករ​បារាំង​ ​និង​ខ្មែរ​ ​ហើយ​ការរចនា​ផ្ទៃ​ខាងក្នុង​ដោយ​ស្នា​ព្រះ​ហស្ថ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដោយ​ផ្ទាល់​។​

​រាប់​ចាប់ពី​ចុង​ទស្ស​វត្សរ៍​ឆ្នាំ១៩៧០​ ​ថយ​ទៅ​ក្រោយ​ ​សំណង់​ធំ​ខ្ពស់​ជាង​បំផុត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ ​(​វៀតណាម​,​ ​កម្ពុជា​,​ ​ថៃ​)​ ​គឺ​មានតែ​សណ្ឋាគារ​ឯករាជ្យ​ ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​អន្តរជាតិ​ ​ថា​ជា​សំណង់​ធំ​ស្កឹមស្កៃ​ ​និង​ខ្ពស់​ ​ដាច់គេ​នៅក្នុង​តំបន់​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *