News

Check out real estate news updates

វិស័យអចលនទ្រព្យរបស់វៀតណាមនៅតែបន្តរីកចម្រើន

ស្រមពេលដែលសេដ្ឋកិច្ចរបស់វៀតណាមរំពឹងថានឹងមានកំណើន ៦,៨ ភាគរយ នៅក្នុងឆ្នាំ ២០១៩ នេះ វិស័យអចលនទ្រព្យនៅតែបន្តរីកចម្រើនដែលមិនធ្លាប់មានពីមុនមក។

មានតែនៅទីក្រុងហូជីមិញតែមួយគត់ គឺមានតែខុនដូចំនួន ៣០ ០០០ យូនីតត្រូវបានដាក់លក់នៅក្នុងទីផ្សារក្នុងដើមឆ្នាំ ២០១៩ នេះ ជាមួយនឹងប្រភេទយូនីតកម្រិតកណ្តាលមានចំនួនរហូតដល់ទៅ ៦១ ភាគរយ ខណៈដែលប្រភេតយូនីតតម្លៃខ្ពស់មានការកើនឡើងចំនួន ១០ ភាគរយក្នុងមួយឆ្នាំៗ ដែលនេះមានចំណែកប្រមាណជា ២៣ ភាគរយនៃទីផ្សារផ្គត់ផ្គង់។

ដោយឡែកនៅទីក្រុងហាណូយវិញ មានយូនីតថ្មីចំនួន ២០ ៧០០ យូនីតបានដាក់លក់នៅលើទីផ្សារក្នុង ត្រីមាសទី១នៃឆ្នាំ២០១៩ ជាមួយនឹងយូនីតតម្លៃកណ្តាលមានចំណែករហូតដល់ទៅ ៦៧ ភាគរយនៃការផ្គត់ផ្គង់សរុប។ ក្រុមអ្នកវិភាគទីផ្សាររំពឹងថា នឹងមានយូនីតចំនួន ៣០ ០០០ យូនីតបន្ថែមទៀតនឹងចូលមកក្នុងទីផ្សារក្នុងមួយឆ្នាំៗសម្រាប់រយៈពេលពីរឆ្នាំបន្ទាប់ទៀត។

ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកដ៏ធំ Vingroup នឹងបន្ថែមខុនដូចំនួន ១០០ ០០០ យូនីតទៅកាន់ទី ផ្សារនៅឆ្នាំ ២០១៩ ជាមួយនឹងការបើកដំណើរការគម្រោង Vincity Sportia របស់ខ្លួន ក្នុងគោលបំណងសំដៅដល់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ក៏ដូចជាដើម្បីផ្សព្វផ្សាយការអភិវឌ្ឍតាមបែបសិង្ហបុរី។

Source From: https://www.construction-property.com/khread-news-1918/

Leave a Reply

Your email address will not be published. Required fields are marked *