News

Check out real estate news updates

វិស័យអចលនទ្រព្យប៉ោយប៉ែតហាក់កំពុងរីកខ្លាំងខណៈគម្រោងធំៗជាច្រើនឆ្ពោះទៅ

ក្រុងប៉ោយប៉ែតគឺជាក្រុងមួយដែលមានផ្ទៃដី​ធំទូលាយ​សម្រាប់​អភិវឌ្ឍន៍ ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និង​ជាច្រក​ទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមាន កំណើននៃការអភិវឌ្ឍ​អចលនទ្រព្យ ហើយជាតំបន់​មាន​សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក និងមាន​ប្រជាជន​រស់នៅកុះករ។

ចំណែកសក្កានុពលនៃក្រុងប៉ោយប៉ែតមានដូចជា៖កាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និង​រោង​ចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និង​ផលិតផលផ្សេងៗជាច្រើនទៀត។​

ជាក់ស្ដែង ក្រុងប៉ោយប៉ែតបានទាក់ទាញគម្រោងធំៗជាច្រើនបោះទុនវិនិយោគនៅទីនោះដូចជា៖

គម្រោងសាងសង់ពហុកីឡាដ្ឋានដែលសាងសង់លើទំហំដី៥.៥ហិកតា និងអាចពង្រីករហូតដល់១៣ហិកតា ឬលើស២០ហិកតា​ជាមួយ​និងតម្លៃ៥លានដុល្លា។

គម្រោងវិនិយោគលំនៅដ្ឋានថ្មីក្រោមការបោះទុនវិនិយោគ១២លានដុល្លាលើផ្ទៃដីទំហំ​២១,១៤០ម៉ែត្រការ៉េ។

គម្រោងសាងសង់ច្រកព្រំដែនកម្ពុជា-ថៃស្ទឹងបត់​ និងបានរួមការសាង់សង់ស្ពាន ការសាងសង់អគារត្រួតពិនិត្យ  និង​ការ​សាង​សង់​​ច្រកទ្វា ដែលគ្រោងនិងបញ្ចប់គម្រោងនៅឆ្នាំ២០២០ខាងមុខ។

គម្រោងសង់សណ្ឋាគារផ្កាយ៤ មជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន BOONMA HENGដែល បានសម្រេចចិត្តបោះ​ទុន​វិនិយោគ​ជិត ៧០លានដុល្លារអាមេរិក លើការសាងសង់សណ្ឋាគារផ្កាយ៤ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប នៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ក្រុមហ៊ុន BOONMA HENG ទើបទទួលបានសិទ្ធិវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការប្រតិបត្តិការ​សាងសង់​គម្រោង​សណ្ឋាគារ​ មជ្ឈមណ្ឌល ផ្សារទំនើប របស់ខ្លួន។

គួរជម្រាបផងដែរថា គម្រោងអចលនទ្រព្យធំៗ ត្រូវបានបោះទុនវិនិយោគជាបន្តបន្ទាប់នៅតំបន់មានសក្តានុពលសំខាន់ៗ​របស់​កម្ពុជា នៅក្រុងភ្នំពេញ សៀមរាប ព្រះសីហនុ កំពត និងក្រុងប៉ោយប៉ែតជាដើម ដែលជាហេតុនាំឱ្យ​វិស័យអចលនទ្រព្យ​មាន​ការីកចម្រើន ថែមទាំងជួយជម្រុញឱ្យតម្លៃអចលនទ្រព្យនៅទីនោះមានការហក់លោតផងដែរ។

More information visit: https://www.business-cambodia.com/public/article/poipet-s-real-estate-sector-is-booming-as-more-major-projects-move-forward

Leave a Reply

Your email address will not be published. Required fields are marked *