News

Check out real estate news updates

វិស័យអចលនទ្រព្យនៅតែបន្តកើនឡើងខណៈវិស័យទេសចរណ៍នៅកម្ពុជាកាន់តែល្អប្រសើរ

ប្រទេសកម្ពុជាសព្វថ្ងៃកំពុងមានការស្រូបទាញវិនិយោគិនបរទេសយ៉ាងច្រើនឱ្យមកបណ្ដាក់ទុននូវគម្រោងធំៗជាច្រើន ជាពិសេសទៅទៀតនោះគឺមើលឃើញថាអ្នកទេសចរជនជាតិថៃមានការកើនឡើងរហូតដល់១៥%បើធៀបឆ្នាំ២០១៨ ។

ចំនួននៃការកើនឡើងរបស់អ្នកទេសចរនេះហើយដែលធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើនដែលជម្រុញដល់ការរីកចម្រើនក្នុងវិស័យអចលនទ្រព្យផងដែរ ដោយតែកម្ពុជាបច្ចុប្បន្នកំពុងមានការស្រូប​ទាញនូវវិនិយោគិនបរទេសយ៉ាង​ច្រើន​មកវិនិយោគ។

បើយោងតាមលោក លី សុខចាយដែល​ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ បានប្រាប់ឱ្យដឹងផងដែរថា វិស័យអចលទ្រព្យ​នៅតែមានភាពវិជ្ជភាពក្នុងរយះពេលប្រាំទៅដប់ឆ្នាំទៀត ទោះបីកម្ពុជាបានបាត់បង់ EBA ក៏ដោយ ផ្ទុយទៅវិញ យើង​ឃើញ​ថា GDP មានការកើនឡើងខ្ពស់​ក្នុងកម្រិតជាមធម្យម៧%ក្នុងមួយឆ្នាំ ស្របនឹងវិស័យទេសចរណ៍មានការកើនឡើង និងច្បាប់វិនិយោគកម្ពុជា​  មានភាពទាក់ទាញ​ និងអំណោយផលសម្រាប់អ្នកវិនិយោគបរទេស។

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទេសចរថៃមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ ដោយក្នុងរយៈពេល៤ខែដើម​ឆ្នាំ​២០១៩នេះ ភ្ញៀវទេសចរថៃដែលមកទស្សនាកម្ពុជាឈរនៅលំដាប់លេខរៀងទី៤ នៃទីផ្សារទេសចរណ៍​សំខាន់ៗរបស់កម្ពុជា​ទាំង១០ប្រទេស ក្នុងនោះកម្ពុជាទទួលបានភ្ញៀវទេសចរថៃចំនួនប្រមាណ ១២៧,០៨៥នាក់ ស្មើនឹង ៥,៣% នៃចំនួន​ទេសចរ​សរុបដែលមកទស្សនាកម្ពុជា កើនឡើង ១៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានទេសចរថៃចំនួនត្រឹមតែ ១១០,៥០៨នាក់ប៉ុណ្ណោះ។

ម៉្យាងវិញទៀត សក្តានុពល និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំ​ដ៏ប្រកបដោយគតិ​បណ្ឌិតរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើប្រទេសកម្ពុជា​មានសុខ​សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា​មានភាពទាក់ទាញ​ខ្លាំងនៅលើទីផ្សារអន្តរជាតិ។​

Source From: https://www.business-cambodia.com/public/article/real-estate-continues-to-grow-as-the-tourism-sector-in-cambodia-improves

Leave a Reply

Your email address will not be published. Required fields are marked *