News

Check out real estate news updates

វិស័យអចលនទ្រព្យខេត្តកំពង់ឆ្នាំងនិង ផ្ទុះឡើងជាលំដាប់

ខេត្តកំពង់ឆ្នាំងជាខេត្តដែល​ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា ដែលមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើត ជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់ ចម្ងាយប្រមាណ ៩១ គ.​ម. ពីរាជធានី ភ្នំពេញ។

ចំណែកវិស័យអចលនទ្រព្យនៅខេត្តកំពង់ឆ្នាំងមានភាពប្រសើរឡើងតែកើនឡើងតិចចាប់ពីឆ្នាំ២០១២ ដែលតម្លៃ អចលន ទ្រព្យ មានតម្លៃទាបជាងខេត្តជិតខាង។ ប៉ុន្តែប៉ុន្មានឆ្នាំបន្ទាប់ពីខេត្តកំពង់ឆ្នាំងមានគម្រោងអភិវឌ្ឍន៍ជាច្រើនកើតឡើងជា បន្តបន្ទាប់ដូចជាគម្រោង សាងសង់ ព្រលានយន្តហោះអន្តរជាតិដែលក្រុមហ៊ុន Cambodia Airport ស្នើ​សង់​ព្រលាន​ថ្មី​លើ​ផ្ទៃដី ១៥០០​ហិចតា ដែលមានការរំពឹងទុកថាតម្លៃអចលនទ្រព្យមានភាពប្រសើរឡើង រួមជាមួយនិង ការទាក់ទាញ ភ្ញៀវទេសចរណ៍កើនឡើងដែលធ្វើឲ្យសេដ្ឋកិច្ចមានសន្ទុះកើនឡើង។

ភ្ញៀវទេសចរណ៍អន្តរជាតិ កំពុងតែកើនឡើងនៅខេត្តកំពង់ឆ្នាំងដែល ធ្វើឲ្យសេដ្ឋកិច្ចមានការ កើនឡើង និងបង្កើតឲ្យ ប្រជា ពលរដ្ឋមានការងារដែល ជួយបង្កើនប្រាក់ចំណូលពីការលក់ផលិតផលនានា និងរបស់អនុស្សាវរីយ៍ ដល់ភ្ញៀវទេសចរណ៍ អន្តរជាតិ ហើយអាចអូសទាញអ្នកវិនិយោគបរទេសមក វិនិយោគដោយមើល ឃើញពីការកើន ឡើងនូវសេដ្ឋកិច្ច នៅខេត្ត កំពង់ ឆ្នាំង។

ហេតុដូច្នេះហើយ អចលនទ្រព្យនៅខេត្តកំពង់ឆ្នាំងនិងផ្ទុះឡើងដូចខេត្តសៀមរាបដែលមានភ្ញៀវទេចរណ៍ កើនឡើងធ្វើឲ្យ សេដ្ឋកិច្ចមានការរីកចម្រើន ដែលបង្ហាញថាកម្ពុជា មានសក្កានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យ ព្រោះសេដ្ឋកិច្ច ជាកត្តាដ៏ សំខាន់ សម្រាប់ការ អភិវឌ្ឍ។

Source From: https://business-cambodia.com/2019/02/09/kampong-chhnang-property/

Leave a Reply

Your email address will not be published. Required fields are marked *