News

Check out real estate news updates

តិចនិចវិនិយោគចំណេញដុល សម្រាប់អ្នកវិនិយោគអចលនទ្រព្យវ័យក្មេង

វិស័យអចលនទ្រព្យសំខាន់ជាច្រើននៅកម្ពុជាមានដូចជាខុនដូ​ បុរីផ្ទះល្វែង ដីឡូត៍និងសំណង់អគារពាណិជ្ជកម្មជាដើម។បើអ្នកវិនិយោគអចលនទ្រព្យវ័យក្មេងគួរវិនិយោគលើអចលនទ្រព្យបែបណាទើបឆាប់ជោគជ័យ?

បើតាមអ្នកជំនាញអចលនទ្រព្យដែលជោគជ័យជាច្រើននាក់បានឲ្យដឹងថាមុននិងសម្រេចចិត្តវិនិយោគក្នុងវិស័យអចលន​ទ្រព្យ​ត្រូវសិក្សាពីអចលនទ្រព្យឲ្យបានច្បាស់ប្រសិនបើចង់វិនិយោគលើវិស័យអចលនទ្រព្យឆាប់ទទួលបានប្រាក់​ចំណេញ​ហើយនិងមានការអភិវឌ្ឍលឿនសហគ្រិនវ័យក្មេងត្រូវវិនិយោគលើអចលនទ្រព្យដីឡូត៍ ព្រោះការវិនិយោគ​ជាមួយនិង​ដីមាន​ឳកាសទាញប្រាក់ចំណេញបានលឿន ដីគេទិញយកអភិវឌ្ឍន៍ហើយអាច​ចំនាយដើមទុន​តិចនិងចាប់ផ្តើម​ពីការពុះ​ដីឡូត៍តូចទៅមុនបើយើងជួបនិងហានិភ័យ​នោះយើងក៏មានការខាតបង់តិចទៅតាមនោះផងដែរ។

ជាពិសេសបើអ្នកមានដីដែលនៅតំបន់កំពុងអភិវឌ្ឍន៍និងមានការកើនឡើងតម្លៃលឿន ហើយនិងមាន​សន្ទុះយ៉ាងខ្លាំង​ពីអ្នក​វិនិយោគ ដែលគេនិងទិញយកទៅសាងសង់បុរី ខុនដូរ និងផ្ទះសំណាក់ដែលឆាប់ទទួលបានប្រាក់ចំណេញលឿន។

ដូច្នេះហើយបើសហគ្រិនដែលទើបតែមានចំណង់ចង់វិនិយោគលើវិស័យអចលនទ្រព្យគួរតែវិនិយោគលើដីឡូត៍ វាអាចឆាប់ទទួលបានប្រាក់ចំណេញលឿន និងមានតម្រូវការច្រើនសម្រាប់សាងសង់លំនៅដ្ឋាន។

Source From: https://business-cambodia.com/2019/02/08/gross-investment-investment-for-young-real-estate-investors/

Leave a Reply

Your email address will not be published. Required fields are marked *