News

Check out real estate news updates

វិស័យសំណង់មានការកើនឡើង២៣ភាគរយក្នុងមួយឆ្នាំៗ

វិស័យសំណង់មានការកើនឡើងក្នុងអត្រា២៣ភាគរយក្នុងមួយឆ្នាំៗ នេះបើតាមការឲ្យដឹងពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅឯវិមានសន្តិភាព នាថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការរាយការណ៍អំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះ ឯកឧត្ដមបានឲ្យដឹងថា វិស័យសំណង់បានរីកលូតលាស់យ៉ាងខ្លាំងក្នុងអត្រាកំណើនរហូត២៣ភាគរយក្នុងមួយឆ្នាំៗ។

ក្នុងនោះដែរ ទុនវិនិយោគទៅលើវិស័យនេះក្នុងឆ្នាំ ២០១៨ កន្លងទៅនេះគឺមានរហូតដល់ទៅ ៥.៧ ពាន់លានដុល្លារអាមេរិក ហើយទុនវិនិយោគវិស័យសំណង់ត្រឹម១ខែដំបូងនៃឆ្នាំ ២០១៩ គឺបានកើនឡើងដល់ទៅ ១៧៨ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៃ២០១៨។

ជាងនេះទៀត កម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ ចំនួន ២ ៣០៧ ក្រុមហ៊ុន ស្ថាបត្យករប្រមាណជាង ២ ៥០០ នាក់ និងវិស្វករប្រមាណជាង ៣០ ០០០ នាក់។

Source From: https://www.construction-property.com/khread-news-1731/

Leave a Reply

Your email address will not be published. Required fields are marked *