News

Check out real estate news updates

វិស័យសំណង់ជាវិស័យដែលទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេនៅកម្ពុជា

វិស័យសំណង់គឺជាសសរទ្រូងសេដ្ឋកិច្ចមួយក្នុងចំណោមសសរទ្រូងទាំងបួនរបស់ប្រទេសកម្ពុជាដោយកន្លងមកវិស័យនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ បច្ចុប្បន្នសកម្មភាពនេះកំពុងតែពុះកព្រ្ជោលយ៉ាងខ្លាំង ហើយវានឹងនៅតែបន្តកើនឡើងនាពេលអនាគត។

យោងតាមកិច្ចសម្ភាសន៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាលោក តេង ឌឺលុច បានឲ្យដឹងថាវិស័យសំណង់បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនជាងគេនៅកម្ពុជា គឺរហូតដល់ទៅ ២ ប៊ីលានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៨ ។

លោក តេង ឌឺលុច បានបន្ថែមទៀតថាកត្តាសំខាន់ដែលជំរុញឲ្យមានការកើនឡើងនៃការវិនិយោគខាងលើ គឺដោយសារស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជា ហើយវិស័យសំណង់បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញឲ្យមានការប្រកួតប្រជែងកាន់តែច្រើន និងជាពិសេសការបង្កើតចំណូលជូនរាជរដ្ឋាភិបាលតាមរយៈពន្ធនិងអាករនានា។

ទោះជាការវិនិយោគទៅលើវិស័យសំណង់អគារមានការកើនឡើងជាច្រើនយ៉ាងនេះក្តី លោក តេងឌឺលុច បានឲ្យដឹងថាប្រទេសកម្ពុជានៅតែត្រូវការការវិនិយោគបន្ថែមទៀតទៅលើសំណង់អគារខ្ពស់ដើម្បីត្រៀមសម្រាប់ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោកដែលអាចនឹងមានការផ្លាស់ប្តូរជានិច្ច។

ទន្ទឹមនឹងនេះដែរទស្សនៈវិជ្ជមានដូចគ្នានេះក៏ត្រូវបានលើកឡើងដោយធនាគារជាតិនៃកម្ពុជាតាមរយៈរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា ការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី១ ឆ្នាំ២០១៨ គឺគាំទ្រដោយកត្តាសំខាន់ៗចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ។

Leave a Reply

Your email address will not be published. Required fields are marked *