News

Check out real estate news updates

វិនិយោគិន​ចាប់ផ្ដើម​ងាក​មក​​វិនិយោគ​លើ​​គម្រោង​​បង់​រំលស់​ដី​កសិកម្ម​

​ភ្នំពេញ​៖​ ​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​ចាប់ផ្ដើម​ងាក​ ​មក​វិនិយោគ​លើ​គម្រោង​បង់​រំលស់​ដី​កសិកម្ម​ ​ដោយ​ពួកគេ​គិតថា​គម្រោង​បែបនេះ​នេះ​ ​នឹង​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ ​ដោយ​ជួយ​អភិវឌ្ឍ​ដីស្រែ​ចម្ការ​ទុកចោល​ឱ្យ​ក្លាយជា​តំបន់​ពណ៌បៃតង​ ​និង​ជា​តំបន់​ទេសចរណ៍​ ​និង​ជា​គម្រោង​ ​ដែល​ជួយ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​នូវ​ ​កំណប់ទ្រព្យ​តកូនតចៅ​ផង​ដែរ​។​

​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ ​ឌី​វែល​ឡុប​ម៉ិ​នបាន​ ​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្រុមហ៊ុន​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ ​លើ​គម្រោង​ប្រមូល​ទិញ​ដី​ ​ដើម្បី​ដាំដុះ​ដំណាំ​ ​រួច​ពុះ​លក់​ចម្ការ​ ​នោះ​ ​ជា​ហិ​ក​តា​ ​ឱ្យ​ពលរដ្ឋ​ទិញ​បង់​រំលស់​។​ លោក​បន្ត​ថា​ ​ចម្ការ​ដូងក្រអូប​ ​ចំ​កា​រប័រ​ ​និង​ចំការ​ទុរេន​ ​នៅក្នុង​ខេត្ត​ចំនួន​បួន​ ​ដូចជា​ខេត្ត​ ​ពោធិ៍សាត់​ ​សៀមរាប​ ​មណ្ឌលគីរី​ ​និង​ខេត្តកំពត​ ​លើ​ផ្ទៃដី​ជាង ៧ពាន់​ហិ​ក​តា​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ដោយសារតែ​គម្រោង​នោះ​ ​ក្រៅពី​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​ ​ក៏​ជួយ​បង្កើត​សេវាកម្ម​នានា​ ​បង្កើត​ការងារ​ ​និង​បង្កើនផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​បានឱ្យ​ដឹង​ថា​ ​ដីចម្ការ​ដំណាំ​ដែល​ពុះ​លក់​នេះ​មានតម្លៃ​ពី ១៤,០០០ដុល្លារ​រហូតដល់​ជាង ៤ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិ​ក​តា​។​ ​ក្រុមហ៊ុន​នឹង​ពុះ​លក់​ចម្ការ​ក្រូច​ ​និង​ចម្ការ​ឫស្សី​ ​ជា​ហិ​ក​តាៗ​ឱ្យ​ទិញ​បង់​រំលស់​ដូចគ្នា​ដែរ​។​ ​តម្លៃ​ដែល​លក់​ជូន​នេះ​ ​បូក​បញ្ចូល​ថ្លៃ​ផ្ដល់​ពូជ​ដំណាំ​ ​និង​សេវា​ថែទាំ​ដំណាំ​ ​រយៈពេល ៤ឆ្នាំ​រហូត​បានផល​ ​ដែល​មានន័យថា​ ​ម្ចាស់​ដែល​ទិញ​ដីចម្ការ​ ​រង់ចាំ​តែ​ទទួលផល​ស្រាប់តែ​ម្ដង​។​

តាម​ការ​ឱ្យ​ដឹង​មកទល់​ពេលនេះ​ ​ក្រុមហ៊ុន​ប្រមូល​ទិញ​ដីស្រែ​ ​និង​ដីចម្ការ​ពលរដ្ឋ​ ​បាន​ប្រមាណ​ជាង​មួយ​ម៉ឺន​ហិ​ក​តា​ ​នៅ​ទូរទាំង​ប្រទេស​ ​ទើប​ឈាន​ដល់​ការ​ពុះ​ជា​ឡូត៍​ ​ក្នុង​ទំហំ​មួយ​ឡូត៍​មួយ​ហិ​ក​តា​។​

Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *