News

Check out real estate news updates

វិនិយោគិនហុងកុងគ្រោងដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ និងកសិកម្មនៅខេត្តសៀមរាប

កាលពីថ្មីៗនេះគឺមានអ្នកវិនិយោគរបស់ទីក្រុងហុងកុងបានកំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយមានណែនាំពីវិស័យអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យបច្ចេកវិទ្យាទៅកាន់ធុរៈជន និងអ្នក​ដែល​ត្រៀម​ខ្លួននៅក្នុងការប្រកបរបបអាជីវកម្ម។

ជាមួយគ្នានេះផងដែរ គឺជាឱកាសសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អ្នកវិនិយោគអចលនទ្រព្យ កសិកម្ម និងអ្នកដែលចង់បើកជាអាជីវកម្មនានា នៅតាមបណ្តាខេត្តដែលមានសក្កានុពលខាងទេសចរណ៍ និង​កសិឧស្សាហកម្ម ជាពិសេសខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។

អ្វីដែលពិសេសនោះគឺ អ្នកវិនិយោគមកពីទីក្រុងហុងកុងកំពុង​គ្រោងដាក់ទុនវិនិយោគ​នៅកម្ពុជា​ជាពិសេស​នៅ​ខេត្តសៀមរាប។នេះបើយោងតាមកិច្ចពិភាក្សារវាងក្រុមផែនការជំនួញស្ដង់ដារអន្តរជាតិ ក្នុងវេទិការជំនួប​ធុរៈ​កិច្ច ប្រកបដោយផែនការអាជីវកម្ម អន្តរជាតិ និងការវិនិយោគ។

គួរជម្រាបផងដែរថា ខេត្តសៀមរាបក៏នឹងគ្រោងអភិវឌ្ឍន៍ទីក្រុងរណបតាមបណ្តាស្រុកសក្តានុពលមួយចំនួន នៅ​ពេលអនាគត ដើម្បីឆ្លើយបតនឹងការរីកចម្រើនរបស់ខេត្ត ហើយក្រុមហ៊ុនអភិវឌ្ឍន៍​ជប៉ុន​អាច​នឹងចេញ​មុខ​វិនិយោគលើគម្រោងទីក្រុងរណបនេះ។ នេះយើងតាមប្រសាសន៍ឯកឧត្តមទៀ សីហា អភិបាល​ខេត្តសៀមរាប​ថ្លែង​ក្នុងជំនួបជាមួយក្រុមហ៊ុនជប៉ុន ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េសី្សន។

More information visit: https://www.business-cambodia.com/public/article/hong-kong-investors-plan-to-invest-in-real-estate-and-agriculture-in-siem-reap

Leave a Reply

Your email address will not be published. Required fields are marked *