News

Check out real estate news updates

វិនិយោគិនធំៗបារាំង នឹងមកកម្ពុជាខែក្រោយនេះ ដើម្បីស្វែងរកឱកាសវិនិយោគវិស័យសំខាន់១

ភ្នំពេញ៖ ប្រតិភូវិនិយោគិនបារាំងនឹងមកទស្សនកិច្ចនៅកម្ពុជានាខែក្រោយនេះ ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរបារាំងដែលមកទស្សនាកម្ពុជាកំពុងមានការកើនឡើង។

គម្រោងទស្សនកិច្ចនេះ ត្រូវបានឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Laurent Triponey ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងសហការី កាលពីពេលថ្មីៗនេះ នៅទីស្ដីការក្រសួងទេសចរណ៍។

កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើប្រធានបទចំនួន០២ ដោយទី១៖ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ទី២៖ ការត្រៀមរៀបចំដំណើរទស្សនកិច្ច នៃគណៈប្រតិភូវិនិយោគដឹកនាំដោយទីភ្នាក់ងារអភិវឌ្ឍទេសចរណ៍បារាំង Atout France ប្រតិបត្តិករទេសចរណ៍ធំៗរបស់បារាំង ដូចជាក្រុមហ៊ុន Club Med, Airfrance, CroisiEurope ដែលនឹងមកកម្ពុជា អំឡុងខែតុលាឆ្នាំ២០១៨ ខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ទេសចរបារាំងបានមកទស្សនាកម្ពុជា មានចំនួន ១៦៦.៣៥៦នាក់ កើនឡើង១០,៧% ឈរលំដាប់ទី១០។ ចំណែកឯ រយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលទេសចរបារាំងចំនួន ៨៥.៩០៦នាក់ កើនឡើង៣% ឈរលំដាប់ទី៨ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ៕

Source From: https://business-cambodia.com/2018/09/16/investor-france-come-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *