News

Check out real estate news updates

វិនិយោគិនដ៏ល្បីល្បាញនៅតែមានភាពជឿជាក់ខ្លាំងទៅលើវិស័យសំណង់នៅកម្ពុជា

ទោះបីជាការវិនិយោគទៅលើវិស័យសំណង់ក្នុងឆ្នាំ២០១៨មានការថយចុះក្តី អ្នកវិនិយោគដ៏ល្បីល្បាញមួយរូបផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជានៅតែមានភាពជឿជាក់ខ្លាំងដដែលទៅលើវិស័យនេះ។

ក្នុងន័យនេះ ក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជានាពេលថ្មីៗនេះអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានសម្តែងចំណាប់អារម្មណ៍យ៉ាងវិជ្ជមានចំពោះវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖«ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះការវិនិយោគខាងសាងសង់ហើយសព្វថ្ងៃនឹងយើងមិនត្រឹមតែរីកខាងផ្នែកសាងសង់នោះទេ»។ តាមការគូសបញ្ជាក់ របស់អ្នកឧកញ៉ា តួលេខវិនិយោគដែលបានបង្ហាញដោយក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់គឺភាគច្រើនសម្រាប់ការសុំការអនុញ្ញាតទៅលើការសាងសង់ផ្ទះនិងច្រកចេញចូលតែប៉ុណ្ណោះ។

«បើតួលេខពីក្រសួងគិតអាណឹង[ការសាង់សង់ព្រលានយន្តហោះនិងហេដ្ឋារចនាសម្ព័ន្ធជាដើម]គឺការវិនិយោគកាន់តែច្រើនឡើងទៅទៀត…ការវិនិយោគផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធនឹងអាចច្រើនជាងនេះទៅទៀត»។

ទន្ទឹមនឹងនេះដែរ ទាក់ទងជាមួយនឹងការថយចុះនៃទុនវិនិយោគផ្នែកសំណង់ក្នុងឆ្នាំ ២០១៨ ដែលរយៈពេល១០ខែដំបូងកម្ពុជាទទួលបានទុនវិនិយោគត្រឹមតែប្រមាណជាង ៤ ពាន់លានដុល្លារប៉ុណ្ណោះ អ្នកឧកញ៉ាយល់ឃើញថានេះគឺជារឿងធម្មតានៃការផ្លាស់ប្តូរសេដ្ឋកិច្ចតែប៉ុណ្ណោះ។

«បើតាមល្បឿននឹង ឆ្នាំនេះអាចទៅជាង៦ ពាន់ លានដុល្លារអាមេរិកទេ…អាចថយតិចជាងឆ្នាំមុនប្រហែលជា២-៣រយលានទេ ប៉ុន្តែនេះមិនមែនជាបញ្ហាធំទេព្រោះសេដ្ឋកិច្ចវាមាន adjust (ផ្លាស់ប្តូរ)ខ្ពស់ហើយត្រូវធ្លាក់បន្តិចឡើងបន្តិចចុះបន្តិចនេះជាធម្មតាទេខាងសេដ្ឋកិច្ចគឺវាអញ្ចឹង»។

Source From: https://www.construction-property.com/khread-news-1531/

Leave a Reply

Your email address will not be published. Required fields are marked *