News

Check out real estate news updates

វិនិយោគិនចិនចាយលុយរាប់ពាន់លានដុល្លា លើអចលនទ្រព្យក្នុងប្រទេសថៃ

វិនិយោគិន​ជនជាតិ​ចិន​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ បើ​ទោះជា​សកម្មភាព​មាន​កម្រិតទាប​នៅឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ក៏ប៉ុន្តែវិនិយោគិនចិនបានចំណាយប្រាក់យ៉ាងច្រើន របស់ពួកគេចូលក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសថៃ។

យោងតាម គេហទំព័រអចលនទ្រព្យ Juwai.com របស់ប្រទេសចិនបានឱ្យដឹងថាប្រទេសថៃគឺជាប្រទេសពេញនិយមបំផុតរបស់ខ្លួន ដែលជនជាតិចិនបានក្លាយទៅជាអ្នកទិញអចលនទ្រព្យដ៏មានសក្ដានុពលរាប់ចាប់តាំងពីឆ្នាំ២០១៦រហូតមក ហើយប្រទេសថៃក៏ជាប្រទេសមួយដែលមានប្រជាប្រិយភាពបំផុតទីបួនសម្រាប់ការវិនិយោគអចលនទ្រព្យរបស់ចិននៅក្នុងឆ្នាំ ២០១៨។

បើនិយាយពីការ​ជាប់​ចំណាត់​ថ្នាក់​ជា​ទិស​ដៅ​ដ៏​ពេញ​និយម​បំផុត​ ក្នុងការវិនិយោគរបស់ជនជាតិចិន​កាល​ពី​ឆ្នាំ​ ២០១៦ គឺប្រទេស ថៃ បាន​កើន​ឡើង​មក​​កាន់​ចំណាត់​ថ្នាក់​ទី ​៣ កាល​ពី​ឆ្នាំ​ ២០១៧​ មុន​ពេល​​ទទួល​បាន​ចំណាត់​ថ្នាក់​​កំពូល​​​នៅ​​ឆ្នាំ ​២០១៨។

បើ​គិត​ពីត​ម្លៃ​សរុប​ដែល​អតិថិជន​បាន​វិនិយោគ ប្រទេស ថៃ បាន​​ជាប់​ចំណាត់​ថ្នាក់​ទី ៤ ដែល​មាន​ទឹក​ប្រាក់​វិនិយោគ ២,៣ ​ពាន់​លាន​ដុល្លារ​ បន្ទាប់​មក​គឺ​អាមេរិក (៣០,​៤ ​ពាន់​លាន​ដុល្លារ) ទីក្រុង​ហុងកុង (១៦,​២​ពាន់​លាន​ដុល្លារ) ​អូស្ដ្រាលី (១៤,​១​ពាន់​លាន​ដុល្លារ) និងម៉ាឡេស៊ី​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ​៥​ មាន​ទឹក​ប្រាក់​វិនិយោគ ២ ​ពាន់​លាន​ដុល្លារ​។​

ម៉្យាងវិញទៀត បាងកកប៉ុស្តិ៍ក៏បានរាយការណ៍ថា ទីក្រុងដែលត្រូវបានគេស្រាវជ្រាវរកអចលនទ្រព្យច្រើនបំផុតទាំង ៦ ក្នុងប្រទេស ថៃ គឺទីក្រុងបាងកក ប៉ាតាយ៉ា ឈៀងម៉ៃ ភូកេត សាតាហ៊ីប និងកោះសាមុយ។

សូមបញ្ជាក់ផងដែរថា ខេត្តចំនួន៣របស់ថៃកំពុងមានកំណើនអចលនទ្រព្យគឺ ខេត្ត​សមុត​សាខន​ ​ណាខនប៉ា​ធុម និង​នុន​ថាប៊ុរី​ ដែល​​មើល​ឃើញថា​​កំណើន​​​តម្លៃ​ដី​ខ្ពស់​បំផុត​​កាល​ពី​ឆ្នាំ​មុន​​​​​ ខណៈ​ដែល​​ក្រុមហ៊ុន​អភិវឌ្ឍន៍​​បាន​ប្តូរ​​ពី​ការ​សាង​សង់​ខុន​ដូ​ទៅ​ជា​ការ​សាង​សង់​​​អគារ​កម្ពស់​ទាប​វិញ​។

Source From: https://business-cambodia.com/2019/03/06/chines-more-invest-in-thailand/

Leave a Reply

Your email address will not be published. Required fields are marked *