News

Check out real estate news updates

វិនិយោគអចលនទ្រព្យ បើមិនគិតចំណុចសំខាន់នេះទេ អ្នកនឹងទឹកភ្នែក ព្រោះខាតលុយធំ

យើងសង្កេតឃើញ មានអ្នកវិនិយោគមួយចំនួនទទួលបរាជ័យពិបាកងើប ហើយអ្នកខ្លះទៀតទទួលបានជោគជ័យតាមការចង់បានរបស់ខ្លួន។ បើយើងទើបតែចាប់ផ្តើមរៀនវិនិយោគអចលនទ្រព្យមិនសូវមានបទពិសោធន៍ គួរតែចំណាយពេលវិនិយោគលើខ្លួនឯងឱ្យបានច្រើន សំលៀងខ្លួនឱ្យមុត មុននឹងចេញរកស៊ីប្រយុទ្ធ(វិនិយោគ)។

អ្នកជំនាញអចលនទ្រព្យភាគច្រើន យល់ថា ដើម្បីឱ្យការវិនិយោគអចលនទ្រព្យប្រភេទណាមួយនោះទទួលបានជោគជ័យ មិនខាតលុយធំ អ្នកវិនិយោគវៃឆ្លាតគេត្រូវដំបូងលើទីតាំងអចលនទ្រព្យ តើស្ថិតនៅតំបន់មានសក្តានុពលខ្លាំងដែរទេ សម្រាប់ការ​ជួលត្រឡប់ ការប្រកបអាជីវកម្មរកស៊ីផ្សេងៗ។ ព្រោះបើទីតាំងខុសគ្នា ទោះបីប្រភេទអចលនទ្រព្យដូចគ្នាក្តី តែគុណតម្លៃវាមិនដូចគ្នាទេ។

អ្នកវិនិយោគជោគជ័យ និងមានដើមទុនច្រើន គេបានចំណាយទុនច្រើនសម្រាប់វិនិយោគយកអចលនទ្រព្យដែលស្ថិតនៅទីតាំងល្អ នៅពេលបច្ចុប្បន្ន និងនៅថ្ងៃអនាតគត។ ព្រោះទីតាំងជាចំណុចស្លាប់រស់នៃការវិនិយោគអចលនទ្រព្យ អាចទាញផលចំណេញកម្រិតទាប ឬខ្ពស់គឺអាស្រ័យត្រង់ចំណុចនេះហើយដែលសំខាន់ជាគេក្នុងចំណោមចំណុចផ្សេងទៀត។

ជាកស្តែងបើគេ វិនិយោគលើខុនដូភាគច្រើននៅតំបន់ពាណិជ្ជកម្មធំៗ កណ្តាលក្រុងដែលតម្លៃផ្ទះថ្លៃខ្ពស់ បើធៀបខុនដូអាចគុណនឹង២ជាដើម។ ហើយបើវិនិយោគផ្ទះអាជីវកម្មគួរតែស្ថិតនៅផ្លូវធំ តំបន់អភិវឌ្ឍន៍ថ្មី ឬចាស់ ឬទីក្រុងរណបដូចជា៖តំបន់ផ្លូវ៦០ម៉ែត្រ ផ្លូវជាតិ៦អា ផ្លូវជាតិលេខ១ជាដើម។

ហើយបើចង់វិនិយោគលើលំនៅឋាន ដែលអាចទាញផលចំណេញខ្ពស់គួរតែតំបន់ជាយក្រុង ដែលជាទិសដៅអភិវឌ្ឍន៍ថ្មីរបស់រដ្ឋាបាលរាជធានីភ្នំពេញ ឬតំបន់គោលដៅត្រូវពង្រីកក្រុង ព្រោះបើយើងវិនិយោគមុនតម្លៃអចលនទ្រព្យនៅទាប អត្រាចំណេញខ្ពស់នៅពេលការអភិវឌ្ឍន៍មកដល់៕

Source From: https://www.business-cambodia.com/public/article/how-to-invest-not-failed

Leave a Reply

Your email address will not be published. Required fields are marked *