News

Check out real estate news updates

វិនិយោគគិនចិនកំពុងសម្រុកទៅដីធ្លីនៅតំបន់ភ្នំបាសិទ្ធកាន់តែច្រើន ធ្វើឲ្យតម្លៃកាន់តែឡើង

តំបន់ភ្នំប្រសិទ្ធ ហាក់កំពុងទាក់ទាញវិនិយោគគិនចិន ឲ្យមកវិនិយោគ លើវិស័យអចលទ្រព្យ ពោល គឺវិនិយោគទៅលើ ផ្ទះ និងដីធ្លី។

យើងតាមប្រជាពលរដ្ឋម្នាក់ដែលរស់នៅតំបន់នោះ បានលើកឡើងថា ជិនជាតិចិន បានមកទិញដី ប្រមាណ ២ ខែចុងក្រោយនេះ ដោយបានទិញដីក្នុងតម្លៃ១ថ្លៃ ដែលធ្វើឲ្យតំបន់នេះ កាន់តែឡើងថ្លៃថែមទៀត។

គាត់បានបន្តថា គម្រោងបុរីរបស់ចិន បានលេចចេញជារូបរាងខ្លះៗហើយ តួយ៉ាង នៅតាមផ្លូវធំ ចុះពីព្រែកព្នៅ ទៅភ្នំបាសិទ្ធ ។

យោងតាមអ្នកជំនាញ បានឲ្យដឹងថា តំបន់ភ្នំប្រសិទ្ឋ មានការរីកចម្រើនលឿន ព្រោះតំបន់នេះស្ថិតនៅកៀកបង្កើយនឹងរាជធានីភ្នំពេញ ពិសេ​សខណ្ឌព្រែកព្នៅ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋទៅកាន់តំបន់នេះកាន់តែច្រើន ម្យ៉ាងវិញទៀតស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយចុងសប្តាហ៍ផង”។

ជាមួយគ្នានេះលោកលាងគង់ យិនស្ថាបនិកនិងជាអគ្គនាយកគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia បានថ្លែងថា ដោយសារភាពអំណោយផលទាំងនេះ រួមទាំងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សណ្ឋានដីខ្ពស់មិនប្រឈមមុខនឹងការលិចទឹក បានធ្វើឲ្យមានការចាប់អារម្មណ៍វិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់ តែច្រើនទៅកាន់តំបន់​នេះ។ លោកបន្តថា តម្លៃដីធ្លីពីមុនមានត្រឹម៥ទៅ១០ដុល្លារ បច្ចុប្ប ន្នបានកើនដល់១៥ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមតំបន់និមួយៗ ទំហំដី និងសណ្ឋានផ្លូវនៅតំបន់នេះ។

លោកបន្តថា “ខ្ញុំគិតថារយៈពេលបីទៅ៥ឆ្នាំខាងមុខ ការអភិវឌ្ឍនៅតំបន់នេះនឹងកញ្រ្ជោលខ្លាំង ហើយតម្លៃដីធ្លីនឹងកើនឡើងទ្វេរដង ធៀបនឹងបច្ចុប្បន្ន”។លោកបន្តថា “តាម​ប្រភពព៌តមានខ្ញុំទទួលបានគឺឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំពុងជម្រុញឲ្យមានការវិនិយោគលំនៅដ្ឋានតម្លៃសមរម្យនៅ​តំបន់នេះនាពេលឆាប់ៗ”។

Source From: https://business-cambodia.com/2018/11/25/china-invest/

Leave a Reply

Your email address will not be published. Required fields are marked *