News

Check out real estate news updates

វិធី១ដែលអ្នកគួរធ្វើ បើចង់ចំណេញភ្លាមៗបន្ទាប់ពីទិញផ្ទះរួច

ផ្ទះយើងអាចទិញបានដោយច្រើនរូបភាព ក្នុងនោះមានការបង់រំលស់ ចូលហ៊ុនគ្នាទិញ ឬការទិញលុយខ្លួនឯង។ប៉ុន្តែដើម្បី​ចំណេញបានច្រើន និងអាចចំណេញភ្លាមៗ គឺមានតែការទិញដោយ​ប្រើលុយខ្លួនឯងផ្ទាល់​តែប៉ុណ្ណោះ​ទើបឱកាស​ចំណេញ​ច្រើន។

ម្យ៉ាងវិញទៀត បើអ្នកមិនមានលទ្ធិភាពទិញម្នាក់ឯងនោះទេ អ្នកអាចចូលហ៊ុនគ្នា ជាមួយមិត្តជិតស្និត ឬសមាជិកគ្រួសារ ឬអ្នកដែលអាចទុកចិត្តបាន។

ហើយអ្វីដែលអាចធ្វើឲ្យអ្នកកាន់តែចំណេញទៀតនោះគឺទិញក្នុងដំណាក់កាលរៀបចំផែនការនៃការអភិវឌ្ឍន៍ អ្នកទិញក្នុងការជ្រើសរើសទីតាំងដីបានល្អបំផុត ឬយូនីតល្អជាងគេនៅក្នុងគម្រោងទាំងមូល។ ទិញក្នុងដំណាក់​កាលបន្ទាប់​អ្នកអាច​ជ្រើសរើស​បានទៅតាមការកំណត់មួយដែលមាន។ អ្នកទិញដែលដឹងពីអ្វីដែលពួកគេចង់បាន ប្រហែល​ជាចង់​វិនិយោគនៅដំណាក់កាលនេះជាង។

លើសពីនេះទៅទៀតការទិញមុនគម្រោងអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរតាមការចង់បានរបស់អ្នក ដូចជាការផ្លាស់ប្តូរប្លង់បាត និងការបញ្ចូលគ្នារវាងខុនដូពីរជាប់គ្នាទៅជាយូនីតតែមួយ ហើយ​មាន​ការ​ជជែក​​គ្នាច្រើនទៀតទាក់ទងនឹងសម្ភារៈបរិក្ខារ និងគ្រឿងសង្ហារឹមជាដើម។

អ្នកទិញមុនគម្រោងក៏ប្រហែលជាអាចទទួលបានការបញ្ចុះតម្លៃផងដែរ ឬអាចមើលឃើញកំណើន ថ្លៃ​ដើ​ម​​ច្រើនជាងអ្នកទិញនៅដំណាក់កាលក្រោយៗ។

នៅទីក្រុងភ្នំពេញការទិញគេហដ្ឋានមុនគម្រោងអាចផ្តល់ផលចំណេញរហូតដល់៣០%។ វាអាច​ទទួល​បាន​ការកើន​ឡើង​តម្លៃ​ដល់​ទៅ៦​ដង​ច្រើន​ជាង​តម្លៃ​ធម្មតា​ចាប់​ពី៥%​ទៅ១០%​នៅពេល​ទិញបន្ទាប់​ពីការ​សាងសង់។

Source From: https://business-cambodia.com/2018/10/17/invest-home/

Leave a Reply

Your email address will not be published. Required fields are marked *