News

Check out real estate news updates

វិធីសាស្រ្ដទិញ ដី និង ផ្ទះ ដ៏ត្រឹមត្រូវ

ដើម្បីទិញដី ឫផ្ទះអោយបានត្រឹមត្រូវអ្នកគួរតែមានការប្រុងប្រយ័ត្ននិងមានភាពវៃឆ្លាតក្នុងរឿងនេះ ចៀសវាងការខាត់បង់ដោយប្រការណាមួយ។ ខាងក្រោមនេះជាវិធីសាស្រ្ដខ្លះៗដែលអាចជួយអោយអ្នកយល់ច្បាស់មុននឹងសម្រេចចិត្ដទិញអចលនទ្រព្យ៖

ទិញដីនៅជាយក្រុង៖ នៅពេលដែលនិយាយអំពីដីនៅកណ្ដាលទីក្រុងគឺមានតម្លៃខ្ពស់សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងអ្នកមានប្រាក់ចំណូលមធ្យមពិតជាពិបាកនិងសន្សំលុយគ្រប់ដើម្បីអាចទិញបាន។ ប៉ុន្ដែបើយើងក្រឡេកមើលតម្លៃដីនៅជាយក្រុងវិញគឺមានតម្លៃសមរម្យសម្រាប់អ្នកដែលមានប្រាក់ចំណូលមធ្យមអាចទិញបាន ចំពោះអ្នកដែលចង់រស់នៅទីក្រុងហើយមិនមានលទ្ធភាពទិញដីនៅកណ្ដាលទីក្រុង អ្នកគួរតែទិញដីនៅជាយក្រុង បើអាចបង់រំលស់បានអ្នកគួរតែបង់រំលស់ កុំរងចាំសន្សំលុយគ្រប់ទើបទិញ ព្រោះតម្លៃអាចឡើងថ្លៃខ្ពស់ជាងមុន តែអ្នកត្រូវតែមានប្រាក់ចំណូលថេរផងដែរក្រែងមានហានិភ័យនៅពេលដែលអ្នកមិនមានប្រាក់បង់ទៅអោយម្ចាស់ដី។

ដីនៅកណ្ដាលទីក្រុងគឺមានតម្លៃខ្ពស់សម្រាប់អ្នកដែលចង់ទិញដើម្បីលក់យកចំណេញគួរតែពិចារណា៎ ព្រោះតម្លៃដីនៅកណ្ដាលក្រុងវាមានតម្លៃខ្ពស់ស្រាប់ទៅហើយដូច្នេះតម្លៃដីនឹងចាល់ ដោយសារតែដីដែលឡើងថ្លៃហើយចង់អោយឡើងខ្ពស់ជាងនេះ ១០ទៅ ២០ដងទៀតគឺជារឿងដែលពិបាក ដូចនេះដីនៅជាយក្រុងមានឱកាស់ចំណេញច្រើន។

លំនៅឋាន៖ បច្ចុប្បន្នផ្ទះគឺមានតម្រូវការខ្ពស់មិនថាលំនៅឋានតម្លៃទាប លំនៅឋានតម្លៃមធ្យម ឫលំនៅឋានតម្លៃខ្ពស់នោះទេលក់ដាច់ជាប្រចាំ ព្រោះមនុស្សម្នាក់ៗត្រូវការជាចាំបាច់ដែលមិនអាចខ្វះបាន។ យោងតាមប្រសាសន៍លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថាទីក្រុងភ្នំពេញបច្ចុប្បន្នមានមនុស្សរស់នៅជាមធ្យមជាង ៣លាននាក់ ក្នុងនោះអ្នកដែលមានចំណូលក្រោមមធ្យមគឺមានតម្រូវការខ្ពស់។

លោកបានបន្ដទៀតថាសម្រាប់អ្នកទិញលំនៅឋានដោយតម្រូវអោយគ្មានប្រាក់កក់ ហើយប្លង់ធំជាប់នៅធនាគារអ្នកមិនគួរទិញនោះទេ ព្រោះក្នុងករណីណាមួយម្ចាស់ក្រុមហ៊ុនមិនមានលទ្ធភាពដើម្បីបញ្ចប់ការសាងសង់គម្រោងរបស់ខ្លួនគឺមានហានិភ័យណាស់សម្រាប់អ្នកទិញ។ ឧទាហរណ៍សម្រាប់អ្នកដែលទិញផ្ទះដើម្បីយកចំណេញនៅពេលដែលអ្នកទិញផ្ទះដោយម្ចាស់គម្រោងតម្រូវឲ្យបង់ប្រាក់កក់ ទោះបីតម្លៃផ្ទះនោះធ្លាក់តម្លៃទាបអ្នកនៅតែបន្ដបង់ប្រាក់ដើម្បីយកផ្ទះព្រោះស្ដាយលុយកក់ តែបើអ្នកមិនបានកក់ប្រាក់ដោយគ្រាន់តែបង់រំលស់ប្រចាំខែអ្នកអាចនិងបោះបង់ផ្ទះនោះចោលនៅពេលដែលតម្លៃផ្ទះនោះធ្លាក់ចុះ តែសម្រាប់អ្នកទិញដើម្បីរស់នៅក៏គួរតែពិចារណាអោយបានច្បាស់លាស់។

ប៉ុន្ដែបើសកម្មភាពនៃការបោះបង់ចោលច្រើននៅពេលតម្លៃផ្ទះធ្លាក់ចុះបែបនេះ អាចធ្វើអោយមានវិបត្ដិអចលនទ្រព្យ យោងតាមប្រសាសន៍លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ការវិនិយោគទៅលើដីនិងផ្ទះកំពុងតែមានសន្ទុះខ្លាំងស្របតាមតម្រូវការរបស់អតិថិជន អ្វីដែលល្អបើអ្នកមានលទ្ធភាពចង់ទិញដីឫផ្ទះនៅជាយក្រុងដើម្បីរស់នៅអ្នកគួរតែទិញដែលមានចំងាយ៥ ឫ១០ គីឡូម៉ែត្រពីទីក្រុង។

Source From: https://business-cambodia.com/2018/12/05/right-way-buy-land-and-house/

Leave a Reply

Your email address will not be published. Required fields are marked *