News

Check out real estate news updates

វិធីសាស្ត្រវិនិយោគអចលនទ្រព្យទទួលបានចំណេញខ្ពស់ ផ្តើមពីដើមទុនតិចតួច

បើនិយាយអំពីអចលនទ្រព្យ (Real Estate) មានមនុស្សមួយចំនួនគិតថាអចលនទ្រព្យគឺសំដៅទៅលើ អគារខុនដូរ រីស្សត (Resort) ឫក៏ជាសណ្ឋាគារធំៗជាដើម ប៉ុន្ដែបើនិយាយអំពីអចលនទ្រព្យ គឺមានច្រើនប្រភេទណាស់ដែលគេចាត់ចូលជាអចលនទ្រព្យរួមមាន ផ្ទះ ដីធ្លី សណ្ឋាគារ ផ្ទះសំណាក់ បុរី ខុនដូរ ឫអាចនិយាយម្យ៉ាងទៀតដែលងាយនឹងយល់គឺជាវត្ថុដែលមិនអាចផ្លាស់ទីបាន។ នៅក្នុងប្រភេទអចលនទ្រព្យ មានប្រភេទអចលនទ្រព្យខ្លះមានតម្លៃថ្លៃ ហើយខ្លះក៏មានតម្លៃថោកផងដែរ ចំពោះអ្នកដែលមានដើមទុនតិចតួចតែចងរកស៊ីវិស័យអចលនទ្រព្យពួកគាត់អាចវិនិយោគលើអចលនទ្រព្យដែលមានតម្លៃទាបជាមុនសិន។

បើតាមលោកស្រី តាំង ហួរ ប្រធានក្រុមហ៊ុន AMATAK Property Service និងជាអនុប្រធាន (ផ្នែកភ្នាក់ងារអចលនវត្ថុ និងទំនាក់ទំនងសារធារណៈ) សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថាសម្រាប់អ្នកមានលុយតិចតួចហើយចង់វិនិយោគលើវិស័យអចលនទ្រព្យ គាត់អាចរកមើលអចលនទ្រព្យណាដែលមានតម្លៃទាបដូចជា៖ ទិញផ្ទះ ឫហាងចាស់ៗដែលស្ថិតនៅក្បែរផ្សារ សាលារៀន ឫនៅតាមទីប្រជុំជនដើម្បីយកមកជួសជុល កែលំអរ តុបតែង អោយមានសុភ័ណ្ឌភាព និងមានភាពទាក់ទាញ ដែលអាចជួល ឫលក់វិញខ្ពស់ជាងពីមុន។

ដើម្បីអាចធ្វើបែបនេះបានអ្នកក៏ត្រូវមានភាពវ័យឆ្លាតក្នុងការជ្រើសរើសទីតាំង និងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។ វិស័យដីធ្លីគាត់អាចរកមើលដីដែលនៅជាប់ផ្លូវជាតិ ឫផ្លូវលំដែលម្ចាស់ដីគិតថាដីរបស់គាត់លក់មិនបានថ្លៃ ឫដីនោះជាដីព្រៃ ដីបឹង យើងអាចយកមកឈូសឆាយ ឫចាក់ដីបំពេញនឹងរៀបចំអោយបានស្អាត ជាកាពិតណាស់ការធ្វើបែបនេះវាចំណាយច្រើន ប៉ុន្ដែយើងក៏លក់ក្នុងតម្លៃមួយដែលអាចបានចំណេញខ្លះផងដែរ។

ជាចុងក្រោយលោកស្រីក៏បានបញ្ជាក់ផងដែរថា បើអ្នកចង់រកស៊ីលើវិស័យអចលនទ្រព្យ អ្នកត្រូវមានជំនឿចិត្ដលើខ្លួនឯង ហើយស្រឡាញ់វិស័យនេះ និងត្រូវស្គាល់អោយច្បាស់និន្នាការទីផ្សារជាក់ស្ដែង និងចេះរៀបចំផែនការយុទ្ធសាស្ដ្រជាដើម៕

Source From: https://business-cambodia.com/2018/11/19/how-to-invest-real-estate-3/

Leave a Reply

Your email address will not be published. Required fields are marked *