News

Check out real estate news updates

វិធីសាស្ត្រការពារហានិភ័យសម្រាប់ការវិនិយោគលើវិស័យអលចនទ្រព្

ស្របពេលទីផ្សារអចលនទ្រព្យមានសកម្មភាពផុសផុល ការវិនិយោគលើវិស័យនេះទាមទារភាពឆ្លាតវៃផងដែរ ដើម្បីទទួលបានឱកាសចំណេញ និងដើម្បីបញ្ចៀសហានិភ័យ។

​​វិភាគតម្រូវការអចលនទ្រព្យ៖ អ្នកវិនិយោគអចលនទ្រព្យត្រូវដឹងអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ថាតើអចលនទ្រព្យប្រភេទណាដែលអ្នកគួរវិនិយោគ អចលនទ្រព្យនោះមានតម្រូវការខ្ពស់ដែរឫទេ? តើប្រភេទអចលនទ្រព្យណាដែលទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន? អចលនទ្រព្យដែលទទួលបានការវិនិយោគមានដូចជា វិស័យដីធ្លី លំនៅឋាន ខុនដូ សណ្ឋាគារ អគារពាណិជ្ជកម្ម  ផ្សារទំនើប….ល។

សម្រាប់ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជាកំពុងតែមានតម្រូវការខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ ដោយសារតែចំនួនប្រជាជនកើនឡើងកាន់តែច្រើន និងអ្នកដែលទើបរៀបការថ្មីៗក៏កាន់តែច្រើនឡើផងដែរ។ យោងតាមប្រសាសន៍ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗកន្លងទៅនេះថាដោយសារតែចំនួនប្រជាជនកើនឡើង ទើបធ្វើឲ្យតម្រូវការផ្ទះមានការកើនឡើងរហូតដល់ ១លានបន្ថែមទៀតនៅឆ្នាំ ២០៣០។ ​សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​តម្រូវ​ការប្រមាណ៨០ម៉ឺន​លំនៅឋាន ហើយ​បើ​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ ៥ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំ នេះជាឱកាសសល្អម្រាប់វិនិយោគិនអចលនទ្រព្យដើម្បីអភិវឌ្ឍទៅមិនមានហានិភ័យ។

ជ្រើសរើសទីតាំងវិនិយោគ៖ ទីតាំងសំខាន់សម្រាប់ការវិនិយោគ ព្រោះអតិថិជននៅពេលទិញអចលនទ្រព្យសម្រាប់រស់នៅ ឫធ្វើអាជីវកម្មផ្សេងៗពួកគាត់តែងតែចង់បានទីតាំងដែលល្អ។ ដូច្នេះអ្នកវិនិយោគគួរគិតអំពីទីតាំងឲ្យបានច្បាស់លាស់មុនពេលអភិវឌ្ឍ បើអ្នកចង់អភិវឌ្ឍលំនៅឋាន គួរជ្រើសរើសទីតាំងនៅក្បែរផ្សារ សាលារៀន មន្ទីរពេទ្យ ដែលបង្កភាពងាយស្រួលដល់ពួកគាត់បញ្ជូនកូនទៅរៀន ចំណាយពេលតិចទៅផ្សារ។ ការជ្រើសរើសទីតាំងដើម្បីអភិវឌ្ឍដែលត្រឹមត្រូវធ្វើឲ្យអ្នកអភិវឌ្ឍងាយស្រួលលក់ និងទទួលបានប្រាក់ចំណេញច្រើន។

រៀបចំផែនការហិរញ្ញវត្ថុ៖ អាជីវកម្មដែលមានការរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវនឹងច្បាស់លាស់អាជីវកម្មនោះរបែងដំណើរការទៅយ៉ាងរលូន ប៉ុន្ដែអាជីវកម្មនោះក៏អាចដួលរំផងដែរបើមានបញ្ហាហិរញ្ញវត្ថុដែលមិនអាចដោះស្រាយបាន។ អាជីវកម្មដែលមិនអាចគ្រប់គ្រងហិរញ្ញវត្ថុបានព្រាបដូចជាកញ្ចើរធ្លុះចឹង ទោះបីអ្នកលក់បានប៉ុន្មាន អ្នកមានចំណូលច្រើនប៉ុណ្ណា បើអ្នកគ្រប់គ្រង់ហិរញ្ញវត្ថុអត់បាន នោះអាជីវកម្មរបស់អ្នកមិនអាចមានជីវិតយូរអង្វែងដែរ។ សហគ្រិនដែលចាប់ផ្ដើមអាជីវកម្មលើដំបូង បើមិនអាចរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្នុងរយៈពេល៣ឆ្នាំដំបូងបានទេ ពេលនោះក្រុមហ៊ុនប្រឈមមុខខ្ពស់ក្នុងការបិទទ្វារទៅវិញ។

ដើម្បីបញ្ចៀសហានិភ័យទាំងនេះសហគ្រិនអចលនទ្រព្យជំនាន់ថ្មីគួរស្វែងយល់អោយបានល្អិតល្អន់មុនពេលសម្រេចចិត្ដវិនិយោគ៕

Source From: https://business-cambodia.com/2019/01/06/how-to-protect-risk-invest-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *