News

Check out real estate news updates

វិទ្យាស្ថានរបស់សឹង្ហបុរី RCA ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្សនិងអ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យ

វិទ្យាស្ថានឯកទេសផ្នែកសំណង់និងអចលនទ្រព្យរបស់សឹង្ហបុរីឈ្មោះថា Royal Chartered Academy (RCA) បានប្រកាសផ្តល់អាហារូបករណ៍ជាដល់សិស្សនុសិស្សដែលទើបប្រលងថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ ២០១៨ព្រមទាំងអ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យ។

យោងតាមការបញ្ជាក់ឲ្យដឹងពីវិទ្យាស្ថាន RCA នាពេលថ្មិៗនេះ កម្មវិធីអាហារូបករណ៍សម្រាប់បរិញ្ញាប័ត្ររងនេះគឺផ្តល់ជូនសម្រាប់សិស្សនុសិស្សដែលបានទទួលនិទ្ទេស A B និង C រហូតដល់ទៅ ១០០ ភាគរយនៃតម្លៃសម្រាប់ការសិក្សារសម្រាប់មុខជំនាញការគ្រង់គ្រងសំណង់និងការស្ទង់មតិបរិមាណឬហៅជាភាសារអង់គ្លេសថា Quantity Surveying ដែលជាមុខជំនាញថ្មីនិងមានសក្តានុពលដែលទើបនឹងមកដល់ប្រទេសកម្ពុជា។

សម្រាប់អ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យដែលមានបំណងចង់ទទួលបានការបញ្ជាក់ពីរជំនាញនិងវិជាជីវៈរបស់ខ្លួននោះ វិទ្យាស្ថាន RCAក៏នឹងមានការផ្តល់អាហារូបករណ៍រហូតដល់ទៅ ៥០ ភាគរយផងដែរសម្រាប់អ្នកដែលទទួលបានជោគជ័យក្រោមការជ្រើសរើសរបស់វិទ្យាស្ថាន។

យ៉ាងណាមិញ ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ខាងលើ សិស្សនុសិស្សនិងអ្នកបំរើការងារដែលមានចំណាប់អារម្មណ៍គឺអាចអញ្ជើញចូលរួមវគ្គណែនាំខ្លីស្តីអំពីលក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍នេះក៏ដូចជាទទួលបានព័ត៌មានអំពីមុខជំនាញខាងលើ។ កម្មវិធីខាងលើនេះគឺនឹងប្រព្រឺត្តិទៅនៅថ្ងៃទី ១០ ខែធ្នូ  ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៥ ល្ងាចនៅឯវិទ្យាស្ថានRCA ដែលមានទីតាំងស្ថិតក្នងផ្សារស្ទឹងមានជ័យថ្មី។

បន្ថែមជាងនេះទៅទៀត វគ្គណែនាំខ្លីនេះទៀតសោតគឺនឹងមានការចូលរួមពីសំណាក់វាគ្មិនមកពីវិស័យអប់រំ សំណង់និងអចលនទ្រព្យដែលពួកគាត់នឹងធ្វើបទបង្ហាញពីការយល់ឃើញក៏ដូចជាចែករំលែកបទពិសោធរបស់ពួកគាត់ទាក់ទងទៅនឹងមុខជំនាញទាំងនេះនិងការងារសម្រាប់ជំនាញទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងទៅកាន់វិទ្យាស្ថានRCAដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៧៧៣៧៧ ១៤៨ ឬ ០៩៦ ៩៩០ ៥៣១១។

Source From: https://www.construction-property.com/khread-news-1524/

Leave a Reply

Your email address will not be published. Required fields are marked *