News

Check out real estate news updates

វគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានដើម្បីចាប់ផ្តើមអាជីពអចលនទ្រព្យបានបញ្ចប់

ភ្នំពេញ: វគ្គបណ្តុះបណ្តាលដោយផ្តោតលើចំណេះដឹងជាមូលដ្ឋាន មុនចាប់ផ្តើមអាជីពជាភ្នាក់ងារ និងដើម្បីជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ បានបិទបញ្ចប់ដោយជោគជ័យ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេល១៦ម៉ោង និងមានរយៈពេលពីរថ្ងៃកាលពីល្ងាចថ្ងៃទី២១ តុលាកន្លងមកថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ដើម្បីអនុញ្ញាត្តឲ្យអ្នកសិក្សាស្វែងយល់ពីចំណេះដឹង ជាមូលដ្ឋានសំខាន់ៗទាក់ទងនឹងវិស័យអចលនទ្រព្យ ពិសេសយើងមានវាគ្មិនជំនាញៗ និងអ្នកច្បាប់ ដែលបានពន្យល់ពីនិតិវិធីពាក់ព័ន្ឋទាក់ទងនឹងការផ្តល់សេវាកម្ម និងវិនិយោគក្នុងវិស័យនេះ។

លោកបន្តថា “យើងមានវាគ្មិនជំនាញៗ ដែលបានចែករំលែកពីភាពបរាជ័យ និងភាពជោគជ័យរបស់ពួកគេ ដើម្បីឲ្យសិក្ខាកាមអាចប្រើប្រាស់ជាប្រទីបសំរាប់ចំណេះដឹង ក៏ដូចជាអាចយកទៅអនុវត្តន៍បាន នៅពេលពួកគេចេញបំពេញឬកំពុងធ្វើការងារ”។លោកបន្តថា “ចំណេះដឹងជាមូលដ្ឋាននេះ សុទ្ឋតែកើតឡើងពីបទពិសោធន៍ ពីការសិក្សារៀនសូត្ររយៈពេលវែង ហេតុនេះវាគ្មិនបានចែករំលែកសុទ្ឋតែចំណុចសំខាន់ៗ នៅក្នុងអាជីពនេះ”។

លោកឃាង ពុទ្ឋីបានបន្តថា ការបណ្តុះបណ្តាលជំនាញនេះ ដើម្បីជួយបំពេញតម្រូវការធនធានមនុស្សក្នុងវិស័យនេះ ព្រោះវិស័យនេះមានភាពរីកចម្រើនលឿន ដែលបើទោះជាមានការជួលអ្នកជំនាញបរទេស មកបំពេញការងារច្រើនក្តី តែធនធានមនុស្សដែលកម្ពុជាមាន មិនទាន់ឆ្លើយតបនូវអ្វីដែលវិស័យនេះស្រូបយកនៅឡើយទេ។

សមាជិកក្រុមអ្នកគ្រប់គ្រង នៃអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យលោកចក់ ស៊ីណា
ត ដែលបាននិងកំពុងវិនិយោគគំរោងRelax Resort Investment Co,Ltd ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាលនេះ បានមានប្រសាសន៍ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះទោះបីជាមានរយៈពេលខ្លីពិតមែន តែអ្វីដែលវាគ្មិនយើងបានចែករំលែក សុទ្ឋតែជាចំណេះដឹងនៃការអនុវត្តន៍ផ្ទាល់ និងបទពិសោធន៍ដែលយើងសម្រេចបានជោគជ័យ ក្នុងការផ្តល់សេវាកម្ម និងវិនិយោគក្នុងវិស័យនេះ។

លោកបន្តថា “យើងចំណាយពេលពីរឬបីម៉ោង ដោយនាំយកនូវបទពិសោធន៍និងចំណេះដឹងដែលយើងសិក្សារយៈពេល៥ទៅ១០ឆ្នាំ យកមកចែករំលែកទាំងអស់វាពិតជារឿងគួរឲ្យចាប់អារម្មណ៍មួយ”។លោកបន្តថា “យើងរីករាយក្នុងការចែករំលែក និងស្វែងរកចំណុចខ្លាំងរួមគ្នា ដើម្បីឈ្នះៗទាំងអស់គ្នា”៕

Leave a Reply

Your email address will not be published. Required fields are marked *