News

Check out real estate news updates

ល្ហៀងៗ! លើភ្នំបូកគោអាចនឹងមាន សណ្ឋាគារលំដាប់ផ្កាយ៦មួយទៀតលេចឡើង

ភ្នំបូកគោជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលមានទស្សនីយភាពដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន ដូចជាទឹកជ្រោះពពកវិល វាលស្រែ១០០ វាលស្រែ៥០០ តំបន់ថ្មប្រាសាទ វាលផ្កាបំពង់ក្រឡោមដែលជាប្រភេទផ្កាដ៏កម្រមួយនៅក្នុងប្រទេស កម្ពុជា រូបសំណាកលោកយាយម៉ៅដ៏ធំនិងខ្ពស់ជាងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា និងវត្តសំពៅប្រាំដែលមានអាយុកាលជិត១០០ឆ្នាំជាដើម។
ក្រៅពីតំបន់ទេចរណ៍ទាំងនេះ ភ្នំបូកគោក៏មានសណ្ឋាគារដ៏ប្រណិតពីរ សណ្ឋាគារឡឺ បូកគោ ផាឡេស និងសណ្ឋាគារឋានសួគ៌ សុខាដែលស្ថិតនៅលើកំពូលភ្នំ អមជាមួយទេសភាពដ៏ស្រស់បំព្រងនិងអាកាសធាតុត្រជាក់គ្រប់រដូវកាលនៅលើភ្នំបូកគោនៃព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញ Business Cambodia លឺល្ហៀងៗថា នៅលើកំពូលភ្នំទេសចរណ៍មួយនេះ អាចនឹងមាន សណ្ឋាគារលំដាប់ផ្កាយ៦មួយទៀត លេចឡើង ខណៈបច្ចុប្បន្ននេះបានបុគគ្រឹះជើងសរសរបានខ្លះៗផងដែរ ។

សណ្ឋាគារឡឺ បូកគោផាឡេសត្រូវបានបើកសម្ពោធជាផ្លូវការលើកដំបូងក្នុងឆ្នាំ១៩២៥ នាសម័យអាណានិគមបារាំង។សព្វថ្ងៃនេះ សណ្ឋាគារឡឺ បូកគោ ផាឡេសត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញនូវរចនាបថផ្ទៃខាងក្នុងបែបអាណានិគម ជាមួយគ្រឿងបំពាក់បន្ទប់ទឹកដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិតដែលនាំចូលពីប្រទេសអេស្ប៉ាញ។

សណ្ឋាគារឡឺ បូកគោ ផាឡេសមានបន្ទប់ស្នាក់នៅនិងបន្ទប់ស្វីតដ៏ប្រណិតចំនួន៣៦បន្ទប់ និងភោជនីយដ្ឋានចំនួនពីរ ដោយចុងភៅស្វីសនិងខ្មែរបានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុខនិងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយបន្លែសរីរាង្គនិងគ្រឿងផ្សំស្រស់ៗ ដែលដាំនៅចំការបន្លែលើភ្នំបូកគោ។

Source From: https://business-cambodia.com/2018/10/30/bokor-new-hotel/

Leave a Reply

Your email address will not be published. Required fields are marked *