News

Check out real estate news updates

លំនៅដ្ឋានតម្លៃសមរម្យនៃគំរោងវិនិយោគ ២០០លាន​ដុល្លារ​នឹង​ចាប់ផ្តើម​លក់​នៅថ្ងៃទី១៧ វិច្ឆិកា​ខាងមុខ

ភ្នំពេញ៖ គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ នៃ​គម្រោង​វិនិយោគ​តម្លៃ២០០លាន​ដុល្លារ​និង​ស្ថិតនៅលើ​ផ្ទៃដី​ជាង៦០ហិកតា នឹង​ចាប់ផ្តើម​លក់​នៅ​ថ្ងៃទី១៧ វិច្ឆិកា​ខាងមុខ​នេះហើយ។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​បុរី VIP លោក យ៉ែ​ន សុខ​លីន នៅ​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២ វិច្ឆិកា​នេះ​ថា ក្រុមហ៊ុន​នឹង​ប្រកាស​លក់​គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ ចាប់ពី​ថ្ងៃទី១៧ វិច្ឆិកា​ខាងមុខ​នេះហើយ ដោយ​លំនៅ   ដ្ឋា​ន​មានតម្លៃ​ចាប់ពី​ជាង២ម៉ឺន​ដុល្លារ​ឡើងទៅ។ លោក​បន្តថា គំរោង​នេះ​ស្ថិតនៅលើ​ផ្ទៃដី​ជាង៦០ហិកតា ដែល​រួមបញ្ចូល​នូវ​ផ្សារ សាលារៀន សួន​កំសាន្ត និង​តំបន់ឧស្សាហកម្ម ដែល​នឹងមាន​ការសាងសង់​លំនៅដ្ឋាន​សម្រាប់​កម្មករ និយោជិត​ស្នាក់​នៅបាន​ប្រមាណ ៥ម៉ឺន​នាក់។

លោក​បន្តថា “យើង​ជឿជាក់ថា​គំរោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​មាន​ភាពងាយស្រួល និង​ដោយសារ​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង។លោក​បន្តថា “ការសម្រេចចិត្ត​វិនិយោគ​គំរោង​នេះ ដោយសារ​ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន និង​មាន​កំនើន​ប្រជាពលរដ្ឋ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

គំរោង​នេះ​ស្ថិតនៅ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុង​សង្កាត់​រាម ក្រុង ខេត្ត​ព្រះសីហនុ៕

Leave a Reply

Your email address will not be published. Required fields are marked *