News

Check out real estate news updates

លោក គួច ចំរើន លើកឡើង​ពី​ផែនការ​ដែល​គ្រោងនឹង​ដោះស្រាយ​ឆាប់ៗ​​ក្នុងខេត្ត​ព្រះសីហនុ

ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​លើកឡើង​ពី​ផែនការ​ដែល​លោក គ្រោងនឹង​ដោះស្រាយ​នាពេល​ឆាប់ៗនេះ​ដូចជា៖ ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ លូ ជាដើម។

ជំហាន​ដំបូង​លោក​នឹងឲ្យ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់៖

ទី១. ប្រវែងលូ

ទី២. តម្លៃនៃការសាងសង់

ទី៣. ប្រើរយៈពេល នៃការសាងសង់ និង

ទី៤. ការវិនិយោគប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ។

លោក​ គួច ចំរើន បន្ត​ទៀតថា​ រដ្ឋបាល​ខេត្ត​មាន​គម្រោង​បង្វែរ​ឡាន​ដឹក​ទំនិញ​ធុនធ្ងន់ រថយន្ត កុងតឺន័រ ឱ្យបើកបរ​តាម​ច្រកស្រុក​ស្ទឹងហាវ​វិញ។

ជាមួយគ្នានោះ លោក​អភិបាល​ខេត្ត​ក៏បាន​ស្នើឲ្យ​សភាពាណិជ្ជកម្ម​សហការ​ជាមួយរដ្ឋបាល​ខេត្ត​ពន្យល់​ណែនាំ​ឲ្យអ្នកវិនិយោគ​យល់កាន់​តែច្បាស់​ពីច្បាប់ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីអ្នក​វិនិយោគ​ងាយស្រួល​ក្នុងការ​ប្រកប​អាជីវកម្ម។

លោក វណ្ណ សុខហេង ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តព្រះសីហនុ បាន​មាន​ប្រសាសន៍​ជម្រាប​ជូនថា សភា​ពាណិជ្ជកម្ម​ខេត្ត មាន​តួនាទីក្នុងការ​សម្របសម្រួល​ជាមួយ​សមាជិក និងលើក​កម្ពស់​ក្នុងការ​ទាក់ទាញ​វិនិយោគ លើវិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ មកកាន់​ខេត្តព្រះសីហនុ ហើយ​សភាពាណិជ្ជកម្ម​ខេត្ត​នៅតែ​គំាទ្រ និង​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ជានិច្ច៕

Source From: http://kleykley.sabay.com.kh/article/1148898#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *