News

Check out real estate news updates

លោកភិន សុផល៖ កត្តាចម្បង ៣ ជំរុញឲ្យការវិនិយោគអចលនទ្រព្យទទួលបានជោគជ័យ

ភាពរីកចម្រើនៃវិស័យអចលនទ្រព្យនៅកម្ពុជាមានកំណើនយ៉ាងរហ័ស ដោយសារតែការវិនិយោគរបស់សហគ្រិនក្នុងស្រុក និងក្រៅស្រុក ដើម្បីបំពេញតម្រូវជាក់ស្តែងសម្រាប់អតិថិជនខ្មែរ និងបរទេស។ ទឹកប្រាក់រាប់ពាន់ាលានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងវិស័យនេះ ទើបគេឃើញតំបន់សក្តានុពលរបស់កម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង គ្មាននរណានឹកស្មានដល់។ ក្នុងស្ថានភាពបែបនេះ ជាឱកាសល្អផងដែរ សម្រាប់សហគ្រិនខ្មែរយើង ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ។

លោកភិន សុផល ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យបញ្ញាវ័ន្តលែន លើកឡើងនូវកត្តាសំខាន់ចំនួន៣ ដែលធ្វើឲ្យការវិនិយោគអចលនទ្រព្យទទួលបានជោគជ័យ៖

-កត្តាទីតាំង៖ ជារឿងសំខាន់ដែលអ្នកវិយោគគ្រប់រូបត្រូវគិត មុននិងសម្រេចចិត្តបោះទុនវិនិយោគ ព្រោះបើរើសទីតាំងខុសវាងាយនិងជាប់គាំង តែបើរើសទីតាំងត្រូវវានិងមានភាពងាយស្រួលក្នុងការរៀបចំអោយវាដំណើរការបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវពិនិត្រលើអនាគតនៃគម្រោងវិនិយោគធំៗរបស់រដ្ឋ ឬក្រុមហ៊ុនឯកជនផងដែរ ព្រោះអាចឲ្យអចលនទ្រព្យដែលយើងវិនិយោគកាន់តែឡើងថ្លៃ និងលក់ឆាប់ដាច់។

-កត្តាសេដ្ឋកិច្ចនយោបាយ៖ យើងដឹងហើយថាប្រទេសកម្ពុជាមានស្ថេរភាពនយោបាយល្អប្រសើរដោយពោពេញទៅដោយសន្តិភាពដូចច្នេះអ្នកវិនិយោគគ្រប់រូបមិនសូវមានការព្រួយបារម្ភ។ ត្រង់ចំណុចនេះ ការពិនិត្រទៅលើជីវភាព ឬសេដ្ឋកិច្ចបុគ្គល បើមានជីវភាពធូរធានោះតម្រូវការក៏មានខ្លាំងទៅតាមនោះដែរ។ យើងត្រូវតែស្វែងយល់ឲ្យបានច្បាស់ តើប្រជាជនក្នុងស្រទាប់ណា អាយុប៉ុន្មានកំពុងតែមានតម្រូវការផ្នែកអចលនទ្រព្យខ្លាំង ឧទាហរណ៍៖ យុវវ័យទើបការរួច អាចមានតម្រូវការផ្ទះ ឬដីជាដើម ហើយបើកម្ពុជាយើងមានចំនួនយុវជនច្រើននោះ តម្រូវការផ្ទះ និងដីធ្លីនឹងមានច្រើនដោយស្វ័យប្រវត្តិ។

-ភាពឆ្លាតវៃនៃការប្រើប្រាស់ដើមទុន៖ អ្នកវិនិយោគគ្រប់រូបសុទ្ធតែមានចំណុចខ្លាំងទៅលើការប្រើប្រាស់លុយកាក់ក្នុងការដំណើរការអាជីវកម្មរបស់ពួកគេ ព្រោះវិស័យអចលនទ្រព្យគឺជាវិស័យមួយដែលប្រើប្រាស់លុយកាក់ច្រើនបំផុតនៅលើពិភពលោក។ ពេលខ្លះមានឱកាសល្អ តែដើមទុនតិច ចឹងយើងត្រូវចេះចាត់ចែងដើមទុនដែលមានក្នុងដៃ ឬពីពិភពខាងក្រៅ ធ្វើយ៉ាងណាចាប់ឱកាសនេះបាន នឹងមិនមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរកើតឡើង។ ការស្គាល់អ្នកមានដើមទុនច្រើន ដែលគេចង់វិនិយោគរកប្រាក់ចំណេញ ក៏ជាសញ្ញាល្អផងដែល ព្រោះយើងអាចសហការវិនិយោគរួមគ្នា៕

Source From: https://business-cambodia.com/2018/11/12/3point-for-invest-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *