News

Check out real estate news updates

លោកគុយ វ៉ាតបង្ហាញគន្លឹះនៃភាពជោគជ័យសំរាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ

​ភ្នំពេញ: ជាថ្នាក់ដឹកនាំមួយរូបដែលមានបទពិសោធន៍យូរឆ្នាំ និងជាអ្នកយុទ្ឋសាស្រ្ត​ផ្នែកទីផ្សារលោកគុយ វ៉ាតដែលជាប្រធាជាប្រធានក្រុមហ៊ុន Century 21 Cambodiaបានបង្ហាញពីគន្លឹះ ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឲ្យទទួលបានជោគជ័យ។

​លោកគុយ វ៉ាតដែលក៏ជាអគ្គនាយកក្រុមហ៊ុនVTRUST GROUPបានមានប្រសា​សន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១២ ធ្នូកន្លងមកថា ជាថ្នាក់ដឹកនាំក្រុមហ៊ុន ពិតជាតួនាទីសំខា​ន់ណា​ស់ អ្វីកាន់តែសំខាន់នោះគឺពួកគាត់មានឳកាសចូលរួម ពិសេសសិក្សាស្វែងយល់ពីបទពិសោធន៍នៅបរទេស។

លោកបន្តថា ការសហការគ្នា​ចែករំលែកគ្នា នឹងទទួលបានជោគ​ជ័យ ព្រោះនៅមានការងារច្រើនណាស់ ដែលយើងធ្វើ​មិនអស់ និងមានផលប្រយោ​ជន៍ជាច្រើនទៀត ដែលយើងមិនទាន់ទាញយកអស់សក្តានុ​ពល។

​លោកបន្តថា “ការសិក្សាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទទួលបានបទពិសោ ធន៍ផង និងចំណេះដឹងថ្មីៗផង ហើយអ្នកជោគជ័យតែងតែសិក្សាជាប់ជាប្រចាំ”។

 ​លោកគុយ វ៉ាតបានបន្តថា មានអ្នកលើកឡើងថាការយកFranchiseពីក្រៅប្រទេ​ស នាំឲ្យទីផ្សារមានបញ្ហាច្រើន និងប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ ប៉ុន្តែការពិតមិនដូច្នេះទេ អ្វីសំខាន់គឺការរួមគ្នា និងចេះចែករំលែ​កគ្នា ទើបយើ​ងទទួលបានជោគជ័យ។

លោកបន្តថា “ចាប់តាំងពីនាំ Franchiseក្រុម​ហ៊ុនCentury21 មកកម្ពុជារយៈពេល៤ឆ្នាំមកនេះ យើងបានរៀបចំផែនការ គន្លឹះ បច្ចេក​ទេស និងយុទ្ឋសាស្រ្តជាច្រើន ដើម្បីសម្រេចបានជោគជ័យ”។

លោកបន្តថា​លោកគុយ វ៉ាតបានបន្តទៀតថា ពេលមកដល់ដំបូង និងពេលពួកគេ​ទិញFranchiseដំបូង ពួកគេប្រឈមមុខនឹងបញ្ហាច្រើន ប៉ុន្តែបន្ទាប់ពីពួកគេបានចេញទៅ​ក្រៅប្រទេសច្រើន បច្ចុប្បន្នសមាជិកក្រុមគ្រួសារCentury21 បានដឹងពីខ្យល់ ឬនិន្នាការទីផ្សារកំពុងបក់ទៅណា និងកំពុងទទួលបានជោគជ័យ។
លោកបន្តថា “ហេតុនេះនៅពេលពួកគេសហការគ្នា ចែករំលែកគ្នា និងប្តេជ្ញាចិត្តរួមគ្នា នឹងធ្វើឲ្យពួកគេទទួលបានជោគជ័យ”៕

 Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *