News

Check out real estate news updates

រោងចក្រ៤ចាយទុនជាង ២៨​លាន​ដុល្លារ​ នឹងមានវត្តមាននៅខេត្តព្រះសីហនុ

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១) “INVISTA DECOR CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៥កន្លែង។

២) “GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិត កាបូប និងវ៉ាលិស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

៣) “CAMBODIAN TROPIC FLOORING CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។

៤) “COUGAR WOOD INDUSTRY CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៤,៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦២កន្លែង។
Source From: https://business-cambodia.com/2018/10/25/4-factory-will-appear-in-shv-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *