News

Check out real estate news updates

រោងចក្រផលិតអគ្គិសនីអានុភាព១០០មេហ្កាវ៉ាតក្នុងខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានសាងសង់

រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មដែលមានអានុភាពផលិតអគ្គិសនី១០០មេហ្កាវ៉ាត ស្ថិតក្នុងខេត្តព្រះសីហនុគឺត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីសប្តាហ៍មុនកន្លងទៅនេះ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ រោងចក្រផលិតអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនផលិតសំលៀកបំពាក់ឈានមុខគេមួយរបស់ប្រទេសចិន HOdo Group Co., Ltd. គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ថ្លែងក្នុងពិធីសម្ពោធការចាប់ផ្តើមការសាងសង់ខាងលើ លោក Zhou Haijiang ប្រធានក្រុមហ៊ុន HOdo Group បានមានប្រសាសន៍ថា៖ «តំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍន៍ដំណាក់កាលទី២ [គឺជាការអភិវឌ្ឍន៍] គម្រោងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ [ចំនួន] ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង [ចំនួន] ៤ អាចផលិតថាមពលអគ្គិសនីបាន ១០០មេហ្គាវ៉ាត់»។

ចំពោះការសាងសង់រោងចក្រថាមពលអគ្គិសនីធ្យូងថ្មនេះទៀតសោត ក្នុងដំណាក់កាលទី១ ក្រុមហ៊ុននឹងដំឡើងឡចំហាយចំនួន៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើងចំនួន២ ដែលនឹងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន ៥៤ម៉ឺនតោន ក្រោយពេលបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ។

ក្នុងនោះដែរ លោក Zhou Haijiang ក៏បានឲ្យដឹងដែរ ដំណើរការអភិវឌ្ឍន៍ដំណាក់កាលទី១របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងរយៈពេល ១០ឆ្នាំមកនេះ គឺបានទាក់ទាញសហគ្រាសមកពីចិន អឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ១៦១សហគ្រាស និងបានបង្កើតការងារចំនួន២៩.០០០កន្លែង។ សហគ្រាសទាំងនោះបានដំណើរការអាជីវកម្មដូចជា សំលៀកបំពាក់ កាបូប និងវ៉ាលី សម្ភារសំណង់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយជាដើម ។

តាមរយៈការបង្កើតរោងចក្រផលិតអគ្គិសនីនេះ លោក Zhou Haijiang ជឿជាក់ថា ការផ្គត់ផ្គង់ថាមពលកម្ដៅ និងថាមពលអគ្គិសនីក្នុងតំបន់សេដ្ឋកិច្ចពិសេសនឹងមានស្ថិរភាព ហើយអាចលើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពប្រកួតប្រជែងក្នុងតំបន់ ជំរុញការកសាងសេដ្ឋកិច្ចពិសេស។

Source From: https://www.construction-property.com/khread-news-1876/

Leave a Reply

Your email address will not be published. Required fields are marked *