News

Check out real estate news updates

រឿង៤ដែលអ្នកត្រូវធ្វើដាច់ខាត បើមិនចង់រស់នៅផ្ទះជួល១ជិវិត

ប្រសិនបើអ្នកមិនចង់ រស់នៅ ផ្ទះជួល១ជីវិតទេ ហើយចង់បានផ្ទះ១រស់នៅសម្រាប់ផ្ទាល់ខ្លួន​ អ្នកត្រូវផ្លាស់​ប្តូរទម្លាប់​បំផ្លាញ​លុយ​របស់អ្នកឲ្យអស់ជាមុន សិន ហើយមានវិធីសាស្ត្រតែ១គត់ដែលអ្នកអាចអាចផ្លាស់ប្តូរជីវិតអ្នក​គឺមានតែការសន្សំ​ប្រាក់​ប៉ុណ្ណោះ។

ពាក្យថាសន្សំ គឺស្រួលនិយាយ តែវាពិតជាពិបាកធ្វើខ្លាំងណាស់ វាតម្រូវឲ្យអ្នកលះបង់ច្រើន​ ។ តើអ្វីជាការសន្សំប្រាក់?​​ ការសន្សំប្រាក់ជាការទុកដាក់លុយ ឱ្យនៅមួយឡែកបន្តិចម្ដងៗ ហើយអ្នកអាចផ្ញើលុយរបស់អ្នកនៅធនាគារជាដើម។ហើយជាទូទៅ បើអ្នកចង់ឲ្យគោលដៅសន្សំប្រាក់របស់អ្នកជោគជ័យ អ្នកត្រូវ៖

១. បែងចែកប្រាក់ខែ

បើអ្នកចង់ឲ្យការគ្រប់គ្រងលើការចាយវាយប្រាក់ខែឲ្យមានប្រសិទ្ធភាពនោះ អ្នកគួរតែប្រើក្បួន ៥០/២០/៣០នេះ។ ក្នុងការប្រើក្បួននេះ ៥០ភាគរយនៃប្រាក់ខែអ្នកគួរតែចំណាយលើការរស់នៅដែលចាំបាច់ ដូចជាការធ្វើដំណើរ ការជួល និងគ្រឿងទេសជាដើម ហើយ២០ភាគរយស​ន្សំសម្រាប់អនាគតដូចសម្រាប់ពេលចូលនិវត្តន៍ជាដើម ចំណែកឯ ៣០ភាគរយសម្រាប់ចំណាយលើការកម្សាន្តសប្បាយរបស់អ្នក៕

២. កត់​បញ្ជី​ចំណាយ

មុនដំបូង​គេ​គឺ​ត្រូវ​មើល​សិន​ថា​តើ​អ្នកចំណាយ​លើ​អ្វី​ខ្លះ​។​ ត្រូវ​កត់​ឱ្យ​​អស់​រាល់​អ្វី​ដែល​អ្នក​បាន​ចំណាយ មិនថា​អាហារ​ កាហ្វេ​ ឬ​នំ​​ដែល​អ្នក​​បាន​ទិញ​នោះ​ទេ។​

៣. គិតជានិច្ចថា​លុយពិបាករក

មុននឹងយើងចំណាយទៅលើអ្វីមួយ អ្នកត្រូវប្រាប់ខ្លួនឯងថា ត្រូវ​សន្សំ​លុយ ទិញផ្ទះ ព្រោះមិនចង់នៅផ្ទះជួលគេ១ជិវិតទេ ពេលនោះចំណង់នៃការទិញនោះ នឹងរសាតឆ្ងាយ។

៤. យកលុយបង្កើតលុយ

បើយើងមានលុយស្តួចស្តើង យើងអាចសម្លឹងមើលការវិនិយោគ លើរបស់អ្វីតូចមួយដែលមានតម្លៃ ដូចជាមាសជាដើម។មាសជាលោហៈធាតុ ដែលមានតម្លៃខ្លាំង សម្រាប់ធ្វើជាគ្រឿងលម្អសម្រាប់មនុស្សទូទៅ ហើយតម្លៃរបស់វា មានការប្រែប្រួលទៅតាមតម្រូវការ និងនិងតាមរដូវ។ រដូវចូលឆ្នាំខ្មែរ ចូលឆ្នាំខ្មែរ សុទ្ធតែជារដូវដែលមាសឡើងថ្លៃ ដូចនេះយើងត្រូវសន្សំលុយទិញ មាសទុក នៅរដូវដែលមាសចុះថោក ពោល យើងនឹងអាចស្វែងរកប្រាក់ចំណេញ ពេលនោះហើយដែល យើងនឹងដឹងថា លុយសន្សំរបស់យើងនឹងកើនឡើង។

បើអនុវត្តនូវវិធីសាស្ត្រនេះបាន មិនយូរនោះទេ អ្នកនឹងអាចសម្រេចនូផ្ទះក្នុងក្តីស្រមៃរបស់អ្នកនឹងក្លាយជាការពិត ។ ហើយ Business Cambodia សូមជូនពរឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិតគ្រប់គ្នា។

Source From: https://business-cambodia.com/2019/02/08/the-fourth-thing-you-must-do-if-you-do-not-want-to-live-for-a-lifetime/

Leave a Reply

Your email address will not be published. Required fields are marked *