News

Check out real estate news updates

រឿងសមញ្ញ៣ យ៉ាងដែលអ្នកត្រូវធ្វើ បើចង់បានផ្ទះរស់នៅឯករាជ្យ

ពាក្យថាសន្សំ ខ្លី ស្រួលនិយាយ តែនៅពេលអនុវត្តវាពិតជាពិបាកណាស់សម្រាប់មនុស្សគ្រប់រូប  គ្រប់គ្នា។​ ការសន្សំទាមទារឲ្យអ្នក ចេះគ្រប់គ្រងអារម្មណ៍របស់បាន។

យ៉ាងណាមិញការសន្សំដើម្បីទិញផ្ទះ ក៏ជារឿងមួយដែលពិបាកផងដែរ ប៉ុន្តែដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី អ្នកប្រាកដថា គ្រួសាររបស់អ្នករឹងមាំហើយឬនៅ។

ខាងក្រោមនេះគឺជាគន្លឹះងាយៗចំនួន ៣​ចំណុចនៃការរៀបចំថវិការ ​​ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក៖

១.  អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែ​រួមមានដូចជា៖ ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម ​និងការកំសាន្តផ្សេងៗ។ និយាយជារួម​ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។

២.  អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀតដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា៖ ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ​ ឬស្រាបៀរ ជាដើម​ ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់ (“កុំចំណាយបើមិនចាំបាច់”)។

៣. អ្នកត្រូវកំណត់ឲ្យបានច្បាស់ថាមួយណាជាការចំាណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។

នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលអ្នកសន្សំបានហើយលោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ។

Source From: https://business-cambodia.com/2018/12/06/three-simple-things-you-must-do-if-you-want-to-have-home/

Leave a Reply

Your email address will not be published. Required fields are marked *