News

Check out real estate news updates

រីយ៉ា៖ ចាយពេល៥ឆ្នាំពីដៃទទេរ ទិញដី ផ្ទះល្វែង និងខុនដូសរុបតម្លៃជិត ៣០ម៉ឺនដុល្លារ

អ្នកនាងរីយ៉ា ត្រឹមតែមនុស្សសាមញ្ញធម្មតា តែគាត់អាចប្រើពេល៥ឆ្នាំប៉ុណ្ណោះ ឆ្នាំ អាចទិញដីបាន១ហិកតា ផ្ទះល្វែង១ និងខុនដូ១យូនីតដែលគិតតម្លៃបច្ចុប្បន្នជិតជាង៣០ម៉ឺនដុល្លារហើយ។

អ្នកនាងប្រាប់ Business Cambodia ថា ដំបូងឡើយ អ្នកនាង និងស្វាមី ខិតខំធ្វើការណាស់ ប៉ុន្តែប្រាក់ខែបានត្រឹមតែ រស់ប្រចាំខែប៉ុណ្ណោះ និងក្រៅពីនោះគឺស្វាមីរបស់អ្នកនាងទិញឡានលក់ឡាន ចំណេញបានតិចតួចប៉ុនណ្ណោះ ដោយក្រោយរៀបការបាន២ឆ្នាំជីវិតមិនសល់អ្វីសោះ។

បន្ទាប់មក ហើយដោយមើលឃើញពីទីផ្សារអចលនទ្រព្យ កាន់តែរីកចម្រើនឡើង អ្នកនាងសម្រេចចិត្ត​លក់ដីជា​កេរ្តិ៍ឪពុក​ម្តាយ​បានចែកឲ្យបន្ទាប់ពីការហើយ នៅម្តុំ ចោមចៅ ដោយពេលនោះពោលគឺនៅក្នុងកំឡុងឆ្នាំ២០១៤ ដែលដីមួយឡូតិ៍​នោះលក់​បានក្នុងតម្លៃ ជាង១០០០០ដុល្លារ ។ ដោយមិនទុកលុយ​ដើរចាយហ៊ឺហារ​អ្នកនាងបាន​យកលុយនោះមួយចំណែក​ទៅទិញដី​នៅក្បែរនោះដែរ ប៉ុន្តែមានទំហំធំជាងដីគាត់ចាស់ ហើយសល់ខ្លះយកទៅចូលហ៊ុនជាមួយមិត្តភក្តិ។

បន្ទាប់ពីនោះមកអ្នកនាងយល់ឃើញថា អចនទ្រព្យ ពិតជាផ្លាស់ប្តូរជីវិតប្តីប្រពន្ធ អ្នកនាងក៏បានបន្តទិញ លក់ទិញលក់ ដោយប្រើវិធីសាស្ត្រខាងលើ រហូតមកដល់ឆ្នាំ ២០១៨នេះ ពោលគឺរយៈពេល៥ឆ្នាំ អ្នកនាង បានទិញ​បានដីជាង​១ហិកតា​នៅក្បែរមាត់សមុទ្រកែប មានតម្លៃជាង២០ម៉ឺនដុល្លារ ខុនដូ១យូនីតតម្លៃ ៤ម៉ឺនដុល្លារអាមេរិក និងផ្ទះល្វែង១ខ្នង តម្លៃជាង១០ម៉ឺនដុល្លារផងដែរ ព្រមទាំងមានដីធ្លីនៅទីតាំងផ្សេងៗទៀតផងដែរ។

Source From: https://business-cambodia.com/2018/11/28/invest/

Leave a Reply

Your email address will not be published. Required fields are marked *