News

Check out real estate news updates

រវាងផ្ទះនិងដីធ្លី មួយណាងាយលក់ចេញ ហើយចំណេញកប់ជាង?

ការរកស៊ីសុទ្ធតែជារឿងដែលល្អសម្រាប់គ្រប់គ្នា ប៉ុន្តែមុននឹងចេញនឹងរកស៊ី អ្នកត្រូវតែស្វែងយល់​ពីអាជីវកម្មមួយ​នេះឲ្យបាន​ច្បាស់ជាមុនសិន ដើម្បីបង្ការនៅហានិភ័យជាច្រើន ដែលនឹងអាចកើតមានឡើងនៅពេលមិនកំណត់ណាមួយ ដែលធ្វើឲ្យអ្នក​បរាជ័យ ហើយអាចឲ្យអ្នកបាក់ទឹកចិត្ត និងមិនចង់បន្តធ្វើអ្វីទៀតឡើយ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែង​ឲ្យ​ដឹងថា ការវិនិយោគ​លើដី និង​ផ្ទះ​ត្រូវ​សម្លឹងមើល​កត្តាសំខាន់ៗចំនួន​បី ទីតាំង តម្លៃ និង​ពេលវេលា។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បានលើកឡើងថា បើសួរថា តើផ្ទះ និងដី មួយណាចំណេញជាង លោកសូមនិយាយថា តើ​ការវិនិយោគ​មួយណា​ល្អ​ជាង គឺ​ទិញ​ដី​ទុក​ចំ ណេ​ញ​ល្អ​ជាង ព្រោះ​បើ​មាន​លុយ​ក្នុង​ទំហំ​ដូចគ្នា ការទិញ​ដី​បាន​ទំហំ​ធំ​ជាង​ទិញ​ផ្ទះ ហេតុនេះ​ភាគរយ​នៃ​ផលចំណេញ​ទទួលបាន​ច្រើនជាង។

ចំណែក​ការទិញ​ផ្ទះ គឺ​មិនមែន​ផ្ទះ​ឡើងថ្លៃ​ទេ គឺ​ដី​ឡើងថ្លៃ​ទៅវិញ​ទេ ព្រោះ​ផ្ទះ​រស់នៅ​កាន់តែ​យូរ ត្រូវ​កាត់​រំលស់​កាន់តែ​ច្រើន ព្រោះ​ផ្ទះ​កាន់តែ​ចាស់។ក្នុង​រយៈពេល៥ឆ្នាំ តម្លៃ​ដី និង​ផ្ទះ​បាន​ឡើងថ្លៃ​ចន្លោះ​ពី១៥ ទៅ២៥ភាគរយ​ក្នុង​មួយឆ្នាំ ហេតុនេះ​បើ​សួរថា​គួរ​ទិញ​ដី​ឬ​ទិញ​ផ្ទះ​យកចំណេញ។

តែទោះជាយ៉ាងណាក៏ដោយ ការវិនិយោគសុទ្ធតែល្អ ប្រសើរជាងយកលុយទៅទុកក្នុងធនាគារ ឬយកទៅ ដើរលេងហ៊ឺហារស៊ីចាយ អស់ដែរ។

Source From: https://business-cambodia.com/2018/11/05/between-houses-and-land-are-easy-to-sell-and-bumper/

Leave a Reply

Your email address will not be published. Required fields are marked *