News

Check out real estate news updates

របាយការណ៍៖ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញមានការរាំងស្ទះក្នុងឆ្នាំ ២០១៩

ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញហើយបានបង្ហាញថាការផ្គត់ផ្គង់ផ្សារទំនើបឬផ្សារលក់រាយមានការរាំងស្ទះក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ ២០១៩ ។

CBRE បានគូសបង្ហាញថា ការផ្គត់ផ្គង់ការផ្សារទំនើបឬផ្សារលក់រាយមានការរាំងស្ទះដោយសារការពន្យារពេលបញ្ចប់ដល់ពាក់កណ្តាលឆ្នាំ២០១៩របស់គម្រោងចំនួន ២ ដែលនេះធ្វើឲ្យមានកាត់បន្ថយការផ្គត់ផ្គង់សម្រាប់ត្រីមាសទី១ ចំនួនរហូតដល់ទៅ ១៩,៩៦៥ ម៉ែត្រការ៉េនៃផ្ទៃក្រឡាសម្រាប់ជួល។

លោក James Hewson អ្នកគ្រប់គ្រងការស្រាវជ្រាវនិងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE បានមានប្រសាសន៍ថា៖ «ការបញ្ចប់ការសាងសង់ក្នុងរយៈពេលមុនវាបានទាញយកការផ្គត់ផ្គង់សរុបយ៉ាងច្រើន ហើយដោយសារតែបែបនេះហើយផ្ទៃក្រឡាជួលទំនេរសរុបបានធ្លាក់ចុះទាបជាងធម្មតា សម្រាប់ការអភិវឌ្ឍតូចៗដូចជាផ្សារទំនើបបែបសហគមន៍និងផ្សារទំនើបបែបតាមផ្ទះ»។

ជាមួយនឹងអត្រាផ្ទៃក្រឡាជួលទំនេរថយចុះ ១០ ភាគរយ លោក James បានឲ្យដឹងថា មាននិន្នាការថ្មីនៃការបញ្ចប់គម្រោងមានចំនួនតិចក្នុងពីរទៅបីត្រីមាសចុងក្រោយនេះ ដែលបានបង្កើតឲ្យមានកង្វះផ្ទៃក្រឡាជួលទំនេរដើម្បីបំពេញការផ្គត់ផ្គង់ក្នុងទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ លោក James បានគូសបញ្ជាក់ថា មិនមានសញ្ញាគួរឲ្យព្រួយបារម្ភទៅផ្ទៃក្រឡាជួលទំនេរនោះឡើយ ដោយសារថាគម្រោងធំៗនឹង ចូលមកទីផ្សារ។

លោកបានមានប្រសាសន៍ថា៖ «យើងនឹងឃើញការកើនឡើងនៃការផ្គត់ផ្គង់ម្តងទៀតនៅឆ្នាំ ២០២៣ នៅពេលដែលផ្សារទំនើប Aeron ៣ បញ្ចប់ការសាងសង់ព្រមទាំងការអភិវឌ្ឍផ្សារទំនើបធំៗ ផ្សេងទៀតទាំងអស់ពីក្រុមហ៊ុនជីប ម៉ុង និងOCIC‍‌»។

Source From: https://www.construction-property.com/khread-more-1765/

Leave a Reply

Your email address will not be published. Required fields are marked *