News

Check out real estate news updates

របាយការណ៍អន្តរជាតិបានឲ្យដឹងថាប្រទេសចិនកំពុងវាយលុកវិស័យទេសចរណ៍និងអចលនទ្រព្យនៅកម្ពុជា

របាយការណ៍ថ្មីរបស់កាសែតអន្តរជាតិ Business Times បានចេញផ្សាយឲ្យដឹងថាប្រទេសចិនកំពុងវាយលុកខ្លាំងក្នុងវិស័យអចលនទ្រព្យនិងទេសចរណ៍នៅប្រទេសកម្ពុជាហើយទុនវិនិយោគជាច្រើនទៀតនឹងនៅតែបន្តហូរចូលក្នុងប្រទេសកម្ពុជា។

របាយការណ៍ដែលមានចំណងជើងថា« China Drives Cambodia’s Booming Property Market And Tourism Sector»បានគូសបញ្ជាក់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃការវិនិយោគរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ជាពិសេសការកើនឡើងនៃការវិនិយោគរបស់ចិនទៅលើវិស័យអចលនទ្រព្យនិងកំណើនចំនួនភ្ញៀវទេសចរចិនដែលមានបានមកកំសាន្តនៅកម្ពុជា។

គួរបញ្ជាក់ថាកាសែតអន្តរជាតិ Business Times បានគូសបង្ហាញឲ្យដឹងថាក្រុមហ៊ុនចិនបានប្រកាសថាខ្លួននឹងដាក់ទុនវិនិយោគទៅលើគម្រោងថ្មីមានតម្លៃរហូតដល់ទៅ ៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានគម្រោងសាងសង់ផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុងភ្នំពេញទៅនឹងខេត្តក្រុងព្រះសីហនុជាដើម។

លើសពីនេះទៀត ក្រុមហ៊ុនធំៗរបស់ចិនក៏គ្រោងនឹងវិនិយោគបន្ថែមទៀតដូចជាគម្រោងសាងសង់អគារពាណិជ្ជកម្មភ្លោះឬ Twin Tower World Trade Center ដែលមានតម្លៃរហូតដល់ទៅ ២,៧ ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Sun Kian Ip Group ដែលមានមូលដ្ឋាននៅទីក្រុងម៉ាកាវ។

ដោយឡែកទាក់ទងទៅនឹងកំណើនភ្ញៀវទេសចរណ៍ចិន របាយការណ៍ដដែលបានកត់សម្គាល់ថានៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍ចិនប្រហែល ១,១លាននាក់ បានមកលេងប្រទេសកម្ពុជាដែលនេះមានកំណើនកើនឡើងដល់ទៅ ៧២,៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧។

លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ជនជាតិចិនជាច្រើនលាននាក់ទៀតនឹងមកកាន់ប្រទេសកម្ពុជា។ ជាក់ស្តែង យោងតាមការព្យាករណ៍ដោយរដ្ឋមន្ត្រីទេសចរណ៍ឯកឧត្តម ថោង ខុន បានឲ្យដឹងថាភ្ញៀវទេសចរណ៍ចិនប្រហែល ២,៥លាននាក់ គ្រោងនឹងមកលេងប្រទេសកម្ពុជានៅឆ្នាំ ២០២០។

Source From: http://www.construction-property.com/khread-news-1401/

Leave a Reply

Your email address will not be published. Required fields are marked *