News

Check out real estate news updates

រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ទិញ​លក់​ដីធ្លី​​ជុំវិញ​​គំរោង​​ សាង​សង់​​ព្រលា​នយន្តហោះ​ថ្មី​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការទិញ​ ​លក់​ដី​ ​នៅ​តំបន់​ ​ដែល​បង្ក​ការ​លំបាក​ ​និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈកម្មការ​ ​នេះ​សម្រេច​បាន​ ​៩​ ​ចំណុច​ ​ក្នុង​នោះ​ចំណុច​ទី៦បាន​បញ្ជាក់​ថា​ ​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខេត្តកណ្តាល​ ​រដ្ឋបាល​ខេត្តតាកែវ​ ​និង​អគ្គនាយក​ដ្ឋាន​សុរិយោដី​ ​និង​ភូមិ​សាស្រ្ត​ ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ ​នៅក្នុង​ទីតាំង​គម្រោង​ឲ្យបាន​ច្បាស់លាស់​ ​ដោយ​ផ្អែក​ទៅតាម​ការ​កាន់កាប់​ជាក់ស្តែង​ ​និង​ឯកសារ​ពាក់ព័ន្ធ​ ​ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។​ ​

 គណ​កម្មការ​នេះ​បាន​អះអាង​ថា​ ​“​តាម​ការចាំបាច់​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរន្ត​ការ​ ​ដី​ ​(​ការទិញ​ ​លក់​)​ ​ស្ថិត​ក្នុង​ទីតាំង​ ​ដែល​បង្ក​ការ​លំបាក​ ​និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គ​ម្រោ​ង​ព្រលា​នយន្តហោះ​លំដាប់​អន្តរជាតិ​នេះ​”​។​

​គ​ម្រោ​ង​ព្រលា​នយន្ត​ហោះ​ ​ដែល​គ្រោង​វិនិយោគ​ទឹកប្រាក់១៥០០លាន​ដុល្លារ​អាមេរិក​ ​ដោយក្រុម​ហ៊ុន​ ​OCIC​ ​និង​ក្រុមហ៊ុន​ចិន​ ​គ្រោង​សាងសង់​ឡើង​ក្នុង​កម្រិត​ជា​ព្រលា​នដែ​លមាន​ស្តង់​ដា​ ​F4​ ​ដែល​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ធុន​ធំៗ​ចុះចត​បាន​នេះ​ ​នឹង​សាងសង់​ក្នុង​ភូមិ​សាស្រ្ត​ខេត្តកណ្តាល​ ​និង​ខេត្តតាកែវ​ ​លើ​ផ្ទៃដី​ទំហំ២​ ​៦០០ហិ​ក​តា​។​ ​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ការទិញ​លក់​ដី​ ​នៅ​ទីតាំង​គ្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​ថ្មី​ ​នឹង​មិន​បង្ក​ឲ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​មាន​បញ្ហា​អ្វី​នោះ​ទេ​ ​​ព្រោះថា​នៅក្នុង​ការចាំបាច់​ ​ដែល​តម្រូវឲ្យ​មានការ​ផ្អាក​បណ្តោះអាសន្ន​ការ​ ​ធ្វើ​ចរន្ត​ការ​ដី​នោះ​ ​គឺជា​រឿង​ល្អ​ ​ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការ​ដោះស្រាយ​តម្លៃ​ ​គោលនយោបាយ​នានា​ ​ដើម្បី​អាច​ជៀសវាង​បញ្ហា​នៅពេល​ក្រោយ​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *