News

Check out real estate news updates

រដ្ឋាភិបាល​ម៉ាឡេស៊ី គ្រោង​អនុម័ត​យន្តការ​៣ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច

រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​អនុម័ត​យន្តការ​ចំនួន​៣ ក្នុង​កិច្ច​ខិតខំ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ និង​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​របស់​ប្រជាជន។ នេះ​បើតាម​លោក Lim Guan Eng រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី បញ្ជាក់​កាលពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ២០១៨។

លោក​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​បញ្ជាក់​ថា យន្តការ​ទាំង​៣ នោះ​គឺ៖ ទី​មួយ ការ​គាំទ្រ​កំណើន ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស ទី​ពីរ ការ​គាំទ្រ​ការងារ ដើម្បី​បង្កើត​ឱកាស​ការងារ និង​ទីបី ការ​គាំទ្រ​អ្នកក្រ ដើម្បី​ជម្នះ​ភាពក្រីក្រ និង​កសាង​ប្រទេស។

លោក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ថា “យន្តការ​ទាំង​៣ នេះ ផ្ដោត​ជា​សំខាន់​លើ​វិស័យ​សេដ្ឋកិច្ច អប់រំ សុខភាព…”។ លោក​បន្ថែម​ទៀត​ថា “ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​ឲ្យ​អនាគត​សេដ្ឋកិច្ច​រីកចម្រើន​សម្រាប់​ប្រជាជន​ទេ វា​នឹង​ពិបាក​សម្រាប់​យើង។ ប្រសិន​យើង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែប្រសើរ នោះ​យើង​អាច​ប្រឈម​មុខ​នឹង​ការ​បោះឆ្នោត​អាណត្តិ​បន្ទាប់​ដោយ​ទុកចិត្ត”៕

Source From: http://kleykley.sabay.com.kh/article/1104354#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *