News

Check out real estate news updates

រដ្ឋាភិបាល​ដាក់​ផែនការ​កែលំអរ​អាកាស​យានដ្ឋាន​បី​ដើម្បី​ត្រៀមខ្លួន​ទទួលកំនើន​ភ្ញៀវទេសចរ​ចិន

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បានដាក់​ផែនការ​រៀបចំ​កែលំអ​អាកាសយានដ្ឋាន​ចំនួន៣កន្លែង ដើម្បី​ត្រៀមខ្លួន​បំរើ​ដល់​កំណើន ភ្ញៀវទេសចរ​ចិន និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដទៃទៀត​សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​លោក​ស៊ិន ចាន់​សិរី​វត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២៣ តុលា​កន្លងមក​ថា រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ​ផែនការ​ពង្រីក​គោលដៅ អាកាសយានដ្ឋាន​ដូចជា​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បើសិន​ភ្ញៀវ​ចិន​ន្ត​មាន​កំនើន​ខ្ពស់​ថែមទៀត​នោះ គឺ​គំរោង​ស្ថាបនា​ព្រលាន​យន្ត​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នឹង​ចាប់ផ្ដើម​សាងសង់ឡើង​ថែមទៀត។

លោក​បន្តថា “កម្ពុ​ជាមាន​ទិសដៅ​ទទួលភ្ញៀវ​ទេសចរ​ចិន​ឱ្យបាន២លាន​នាក់ នៅក្នុង​ឆ្នាំ២០២០ខាងមុខ ក៏ប៉ុន្តែ​យោងតាម​សន្ទុះ​ភ្ញៀវទេសចរ​ចិន ដែល​មកលេង​កម្ពុជា​ពេលបច្ចុប្បន្ន គឺអាច​កើន​លើសពី​ចំនួន​នេះ​ទៅទៀត។

ក្រសួងទេសចរណ៍​បានរៀបចំ​ទាក់ទាញ​ទេសចរ​ចិន តាមរយៈ​ការចេញ​សៀវភៅ​ស និង​ការបង្កើត​ផ្ទះសំណាក់​ប្រភេទ Home stay តំបន់​ទេសចរណ៍ធម្មជាតិ និង​បាតសមុទ្រ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក​ប៉ាក សុខុម​ធ្លាប់មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ននេះ​ទីផ្សារ​ទេសចរណ៍​ចិន មាន​កំណើន​យ៉ាងខ្លាំង​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា ហើយ​នៅ​ឆ្នាំ២០២០អ្នកទេសចរ​ចិន នឹង​ចេញ​កំសាន្ត​ក្រៅប្រទេស​ប្រមាណ២០០លាន​នាក់​ឬ​ច្រើនជាង​នេះ ហើយ​អាច​នឹង​ចំណាយ​ប្រាក់​ប្រមាណ៤២០ប៊ី​លាន​ដុល្លារ​អាមេរិក ។

លោក​បន្តថា នៅ​ឆ្នាំ២០៣០អ្នកទេសចរ​ចិន នឹង​ចេញ​ដើរ​កម្សាន្ត​នៅលើ​ពិភពលោក​ប្រមាណ៣០០លាន​នាក់​ទៅ៥០០លាន​នាក់ ហើយ​ការចំណាយ​ប្រាក់​កើន​ដល់​ប្រមាណ៨៥០ពាន់​លាន​ដុល្លារ​អាមេរិក៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *